ម្តាយរបស់តារាចម្រៀងអាមេរិកល្បីឈ្មោះ Beyonce ត្រូវបានរាយការណ៍មកថា បាត់បង់ទ្រព្យសម្បត្តិខ្ទង់ ១លានដុល្លារ ក្នុងហេតុការណ៍ចោរចូលប្លន់ដល់ក្នុងផ្ទះ ដែលស្ថិតនៅ Los Angeles។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន International The News នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
ម្តាយរបស់តារាចម្រៀង Beyonce ឈ្មោះថា Tine អាយុ ៦៩ឆ្នាំ ត្រូវបានចោរចូលប្លន់ទ្រព្យសម្បត្តិដល់ក្នុងផ្ទះតែម្តង ខណៈប្រភពទម្លាយថា ក្រុមចោរបានរត់គេចខ្លួនដោយសុវត្ថិភាព នៅពេលប្លន់បានវត្ថុមានតម្លៃជាច្រើនហើយនោះ។ ទោះជាយ៉ាងណាក៏ដោយ ហេតុការណ៍នេះ ទើបតែត្រូវបានអ្នកសារព័ត៌មានដឹងនាពេលថ្មីៗនេះប៉ុណ្ណោះ ត្បិតវាបានកើតឡើងតាំងពីប៉ុន្មានខែមុនមកម្ល៉េះ ខណៈលោកស្រី Tina ក៏បានប្រាប់ ប៉ូលិសហេតុការណ៍នេះ កាលពីខែ មេសា។ ក្រោយកើតហេតុលោកស្រី Tina ត្រូវគេរាយការណ៍ថា ចេញពីក្រុង។


គួរជម្រាបថា បច្ចុប្បន្នករណីនេះកំពុងស៉ើបអង្កេតនៅឡើយ ខណៈមិនទាន់មានតម្រុយនោះទេ។ តែយ៉ាងណាអាចថា ជាសំណាងល្អ ដែលម្តាយរបស់តារាចម្រៀង Beyonce មិនមានគ្រោះថ្នាក់អ្វីផ្សេង៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News