30 C
Phnom Penh
Saturday, July 27, 2024

ម៉ោងឆ្លងឆ្នាំ បុរសម្នាក់ បើករថយន្តលឿនដូចព្យុះបុករនាំងពុះចែកទ្រូងផ្លូវរថយន្តខ្ទេចផ្នែកមុខបណ្តាលឱ្យរបួសស្រាល

បន្ទាយមានជ័យ៖ ម៉ោងឆ្លងឆ្នាំយុវវ័យបើករថយន្តលឿនដូចព្យុះ បុករនាំងពុះចែកទ្រូងផ្លូវរថយន្តខ្ទេចផ្នែកមុខតែមនុស្សរបួសស្រាល ហេតុការណ៍នេះកើតឡើងវេលាម៉ោង00.0៥នាទី ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ នៅចំណុចមុខសណ្ឋគារលី ក្នុងភូមិបាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

អ្នកឃើញហេតុការណ៍បានប្រាប់ថា ពេលកើតហេតុគេឃើញរថយន្តលុចហ្សីស TX200T ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-8631 បានបើកបរក្នុងល្បឿនយ៉ាងលឿនដូចព្យុះ ដល់ចំណុចកើតហេតុបានបុកជាមួយរនាំពុះចែកទ្រូងផ្លូវ លាន់សូរដូចរន្ទះ កំណត់រនាំងពុះចែកទ្រូងផ្លូវខ្ទាតទៅចិញ្ចើមផ្លូវ និងប្រះបែកចំណែករថយន្តខ្ទេចមួយកំណាត់មុខ បែកពងកញ្ចក់ តែមនុស្សរបួសស្រាលដើរទៅពេទ្យខ្លួនឯង។

បើតាមមិត្តភក្តិដែលមកមើលកន្លែងកើតហេតុបានប្រាប់ថា មិត្តភក្តិរបស់ខ្លួនទើបតែចេញពីការជួបជុំគ្នាឆ្លងឆ្នាំ ពេលធ្វើដំណើរមកដល់កន្លែងកើតហេតុព្រោះតែបើកបរគេចពីម៉ូតូទើបបុករនាំងពុះចែកទ្រូងផ្លូវតែម្តង។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានចុះវាស់វែងសរសេរកំណត់ហេតុ ស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីអនុវត្តតាមនីតិវិធីពេលក្រោយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img