30 C
Phnom Penh
Tuesday, July 23, 2024

ម៉ូដសក់ថ្មីរបស់ Chompoo ផ្ទុះការសរសើរថាប្លែកខុសគេ

កំពូលតារាបង្ហាញម៉ូដជួរមុខក្នុងប្រទេសថៃ Chompoo Araya បានបង្ហាញម៉ូដសក់ប្លែកខុសគេ​ មាន​តែ​មួយ​គ្មានពីរ​ក្នុងកម្មវិធីមួយ ហើយក៏ធ្វើឲ្យសម្រស់នាងកាន់តែលេចធ្លោ​ និង​ទទួល​ការ​សរសើរ​ពី​ភាព​ច្នៃប្រឌិត​មិន​សាំ​ភ្នែកផងដែរ។

តារា​សម្ដែង Chompoo Araya បានបង្ហោះ​រូបភាព​តាមរយៈ Instagram ដោយបង្ហាញរូបរាងជា​ឈុត​កីឡា​ដ៏ពេញនិយម​នៅក្នុង​ព្រឹត្តិការណ៍​មួយ។ មិនត្រឹម​ប៉ុណ្ណឹងមហាជនជាច្រើន​ក្រោយឃើញម៉ូដសក់របស់នាងហើយ ក៏បញ្ចេញមតិ​​សរសើរ​ពី​សម្រស់ និង​ភាព​ខ្លាំង​របស់​នាង ហើយថា​ម៉ូដ​សក់​ដ៏​អស្ចារ្យ​នេះ​ មាន​មនុស្ស​តិច​ណាស់​​ធ្វើ​ហើយ​អស្ចារ្យ​ដូច Chompoo។ នេះបើមិនប្លែកខុសគេតែឯង គឺមិនមែនជាងតារាស្រីរូបនេះទេ!

ទោះយ៉ាងណា នេះមិនមែនជាឈុតប្លែកលើកទី១សម្រាប់អ្នកម្ដាយកូន៣ Chompoo Araya ឡើយ ​ដោយ​កាល​ពី​លើក​មុន​នាង​ក៏​បាន​ពាក់​មួក​ពណ៌​លឿង​យ៉ាងធំ​ដើរ​ពេញ​ផ្សារ​ទំនើប ​រហូត​ធ្វើមនុស្ស​ដែល​មាន​វត្តមាន​នៅ​ទីនោះ​ទាញ​ទូរស័ព្ទ​មក​ថត​ព្រោងព្រាត៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img