27 C
Phnom Penh
Wednesday, November 6, 2024

ម៉ាឡេស៊ីនឹងចាក់វ៉ាក់សាំងការពារកូវីដ-១៩ដល់ពលរដ្ឋវ័យជំទង់នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២១នេះ

ស្តាប់អត្ថបទជាសម្លេង

ក្រសួងសុខាភិបាលរបស់ម៉ាឡេស៊ីបានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីនឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដល់ពលរដ្ឋវ័យជំទង់នៅពាក់កណ្តាលខែកញ្ញាឆ្នាំ២០២១នេះ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ណ័រ ហ៊ីសាម អាប់ឌូឡាស (Noor Hisham Abdullah) បាននិយាយថា ការចាក់វ៉ាក់សាំងនោះនឹងផ្តល់ជូនដល់អ្នកមានអាយុពី១២ឆ្នាំដល់១៧ឆ្នាំ។

រដ្ឋមន្ត្រីទទួលបន្ទុកកម្មវិធីចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ថ្នាក់ជាតិរបស់ប្រទេសម៉ាឡេស៊ីបានបង្ហោះនៅលើគណនីធ្វីតធ័រ (Twitter) នៅថ្ងៃសុក្រនេះថា មនុស្សវ័យជំទង់ដែលមានបញ្ហាសុខភាពនឹងទទួលបានអាទិភាពចាក់មុនគេ។

ការសម្រេចនេះបានធ្វើឡើងក្នុងគ្រាដែលមានការអំពាវនាវពីមាតាបិតាសិស្សនិងក្រុមអ្នកជំនាញផ្នែកសុខាភិបាលឲ្យចាក់វ៉ាក់សាំងដល់កុមារវ័យជំទង់នៅមុនពេលបើកសាលារៀនឡើងវិញនៅថ្ងៃទី០១ ខែកញ្ញា និងខណៈដែលប្រទេសម៉ាឡេស៊ីបានមើលឃើញពីការកើនឡើងនៃការឆ្លងជំងឺកូវីដ-១៩។

សាលារៀនត្រូវបានបិទតាំងពីដើមខែឧសភាមកបន្ទាប់ពីបានរកឃើញការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងចំណោមកូនសិស្ស។

កាលពីថ្ងៃព្រហស្បតិ៍ម៉ាឡេស៊ីបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន២១,៦៦៨នាក់ដែលជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន និងមានអ្នកបាត់បង់ជីវិតចំនួន៣១៨នាក់ថែមទៀត៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img