26 C
Phnom Penh
Saturday, July 27, 2024

មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ត្រៀមកម្លាំងអន្តរាគមន៍ សម្ភារ មធ្យោបាយ ជួយសង្រ្គោះប្រជាពលរដ្ឋ រងគ្រោះដោយទឹកជំនន់

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ : នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានត្រៀមកម្លាំងអន្តរាគមន៍ សម្ភារមធ្យោបាយ ជួយសង្រ្គោះ សម្រាប់គ្រោះទឹកជំនន់ របស់អង្គភាពវរសេនតូចថ្មើរជើងលេខ៥១៣ ដឹកនាំដោយ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូច ត្រួតពិនិត្យកម្លាំងអន្តរាគមន៍ មធ្យោបាយ សម្ភារដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ឬគ្រោះមហន្តរាយផ្សេងៗ បានទាន់ពេលវេលា។  

សួមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ គឺជាខត្តមួយដែលតែងតែរងគ្រោះមហន្តរាយផ្សេងៗដោយធម្មជាតិជារៀងរាល់ឆ្នាំ  នៅរដូវវស្សាទឹកជំនន់ជន់លិច នៅតំបន់មួយចំនួន និងរដូវប្រាំង  ក្តៅ ខ្លាំង ខ្យល់កន្រ្តាក់ជារៀងរាល់ឆ្នាំ។

លោកមេបញ្ជាការកងពល បានបញ្ជាក់ថា ទោះបីកម្លាំងមួយចំនួន កំពុងបំពេញប្រតិបត្តិការ នៅតាមបន្ទាត់ព្រំដែន និងចុះយុទ្ធនាការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋដែលនៅសេសសល់ ដើម្បីបិទបញ្ចប់យុទ្ធនាការក៏ដោយ កម្លាំងដែលត្រៀមអន្តរាគមន៍ក្នុងទីតាំង គឺត្រៀម២៤លើ២៤ម៉ោង គ្រប់បណ្តាគោលដៅឈរជើង សម្រាប់ជួយសង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិផ្សេងៗផងដែរ ដើម្បីឆ្លើយតបទៅនឹងសំណូមពរពីអាជ្ញាធរក្នុងមូលដ្ឋាន  បានទាន់ពេលវេលា។

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img