25 C
Phnom Penh
Thursday, October 24, 2024

មេបក្សប្រឆាំងកូរ៉េខាងត្បូង ត្រូវបានចោទប្រកាន់ទាក់ទងនឹងការផ្ទេរមូលនិធិទៅកូរ៉េខាងជើង

មេដឹកនាំគណបក្សប្រឆាំងដ៏ធំនៅកូរ៉េខាងត្បូង លោក Lee Jae-myung បានរងនូវការចោទប្រកាន់ កាលពីថ្ងៃពុធសប្តាហ៍នេះ ពីបទសូកប៉ាន់ក្នុងផែនការមួយ ដែលប្រើប្រាស់ក្រុមហ៊ុនផលិតខោអាវទ្រនាប់ ដើម្បីផ្ទេរប្រាក់ទៅកូរ៉េខាងជើង ហើយសម្រួលសម្រួលឱ្យមាន ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីពេលដែលលោកកាន់តំណែងជាអភិបាលខេត្ត។Ssangbangwool គឺជាក្រុមហ៊ុនដំបូងឡើយ ផលិតខោអាវទ្រនាប់ ហើយ ក្រោយមកបានពង្រីកទៅកាន់អាជីវកម្មផ្សេងទៀត។ បុគ្គលដែលជាអភិបាលរង របស់លោក Li កាលពីពេលលោកនៅធ្វើជាអភិបាលខេត្ត Gyeonggi ត្រូវបានតុលាការរកឃើញរួចហើយថា មានពិរុទ្ធពីបទសូកប៉ាន់និងផ្ទេរមូលនិធិខុសច្បាប់ ដោយសមគំនិតជាមួយក្រុមហ៊ុន Ssangbangwool Group ដើម្បីផ្ញើប្រាក់ចំនួន ៨លានដុល្លារទៅឱ្យកូរ៉េខាងជើង។ លោក Lee បានពិពណ៌នាថា «គំនិតច្នៃប្រឌិតរបស់ក្រុមរដ្ឋអាជ្ញារ ហាក់កាន់តែអាក្រក់ទៅៗហើយ»។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img