ក្រុមហាម៉ាស នៅថ្ងៃពុធ ទី៣១ ខែកក្កដានេះបានឱ្យដឹងថាមេដឹកនាំរបស់ខ្លួនគឺលោកIsmailត្រូវបានសម្លាប់នៅក្នុងទីក្រុងតេហេរ៉ង់ប្រទេសអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានReuters។នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រុមហាម៉ាសបានសម្តែងមរណទុក្ខចំពោះការស្លាប់របស់លោក Haniyeh ដែលត្រូវបានសម្លាប់ដោយការវាយឆ្មក់របស់ ពួក Zionist (អ៊ីស្រាអែល) លើគេហដ្ឋានរបស់លោកក្នុងទីក្រុងតេហេរ៉ង់។ សេចក្តីថ្លែងការណ៍នេះដៃដែលបន្ថែមថាលោក Haniyeh បានសម្លាប់នៅក្នុងការវាយប្រហារមួយរបស់ពួក Zionist លើទីស្នាក់ការរបស់លោកក្នុងទីក្រុងតេហេរ៉ង់ បន្ទាប់ពីលោកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មីរបស់អ៊ីរ៉ង់ លោក Masoud Pezeshkian។ ត្រឹមពេលជាមួយគ្នា កងកម្លាំងឆ្នាំបដិវត្តន៍អឺរ៉ង់ ក៏បានទទួលស្គាល់នៅថ្ងៃពុធនេះដែរថាមេដឹកនាំក្រុមហាម៉ាសរូបនេះត្រូវបានសម្លាប់ក្នុងទីក្រុងតេហេរ៉ង់ រួមជាមួយ អង្គរក្សម្នាក់របស់លោក។ កងកម្លាំងឆ្នាំបដិវត្តន៍អឺរ៉ង់បានគូសបញ្ជាក់ដូច្នេះថា «គេហដ្ឋានរបស់របួស់លោក Ismail Haniyeh ប្រមុខការិយាល័យនយោបាយរបស់ ចលនាតស៊ូអ៊ីស្លាមហាម៉ាសរងការវាយប្រហារក្នុងទីក្រុងតេហេរ៉ង់ ដោយបណ្តាលឱ្យរូបលោក និងមនុស្សម្នាក់ក្នុងចំណោមអង្គរក្សរបស់លោកបានស្លាប់»។
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New