27 C
Phnom Penh
Monday, July 15, 2024

មេដឹកនាំតៃវ៉ាន់៖ កោះនេះនឹងមិនឱនក្បាលចុះចាញ់សម្ពាធចិនឡើយ

មេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹង-ទ័រ (Lai Ching-te) បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសចិនកំពុងព្យាយាមបង្ខំកោះតៃវ៉ាន់ឱ្យចុះចូល ប៉ុន្តែកោះស្វ័យគ្រប់គ្រងមួយនេះ នឹងមិនចុះចាញ់នឹងសម្ពាធនោះទេ ហើយមានតែកម្លាំងយោធាទេដែលអាចរក្សាសន្តិភាពជាមួយចិនបាន។ចិនអះអាងកោះតៃវ៉ាន់ ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយបាននិយាយថា ខ្លួននឹងមិនបោះបង់ការប្រើកម្លាំងដើម្បីក្រសោបយ៉កកោះនេះមកដាក់ក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំងឡើយ។តៃប៉ិ ដោយការបង្ហាញកម្លាំងចុងក្រោយ រយៈពេលបីថ្ងៃបន្ទាប់ពីការស្បថចូលកាន់តំណែងរបស់មេដឹកនាំលោក ឡៃ នៅពេលប្រទេសចិនធ្វើល្បែងសង្គ្រាមជុំវិញកោះនេះ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះ គម្រប់រយៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងប៉េកាំងបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើរដ្ឋាភិបាលក្រុងពេលខែដំបូងក្នុងការចូលកាន់តំណែងរបស់ខ្លួន លោក Lai បាននិយាយថា ការបញ្ចូលតៃវ៉ាន់ គឺជាគោលនយោបាយជាតិរបស់សាធារណរដ្ឋប្រជាមានិតចិន។ ការលើកឡើងរបស់លោក កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានអនុម័តការលក់យានដ្រូន និងមីស៊ីលក្នុងទំហំទឹកប្រាក់ប្រមាណ៣៦០លានដុល្លារអាមេរិក ឲ្យទៅកោះតៃវ៉ាន់៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img