ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចំនួន៦៩គ្រួសារ នៅក្នុងភូមិចំនួន៥ ( មានភូមិក្នុង ភូមិដា ភូមិល្វា ភូមិអណ្ដូ ងនុក និងភូមិជើងគ្រោះ) នៅក្នុងឃុំស្វាយរំពារ ឃាត ឃុំត្រងិល នៃស្រុកកំពង់លែង នៅព្រឹក ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ លោក ម៉ៃ មឿន អាយុ៣៨ឆ្នាំ និងលោកស្រី ភា ស្រីម៉ៅ អាយុ៤៥ឆ្នាំ តំណាងប្រជាពលរដ្ឋទាំង៦៩គ្រួសារ បាននិយាយឲ្យអ្នកយក ព័ត៌មានយើងដឹងថា ពួកគាត់ទាំង៦៩គ្រួសារ បានចាញ់បោកក្រុមហ៊ុនលោកឧកញ៉ា ជាសារ៉ន លក់ដីឡូតិ៍នៅខេត្តកំពត សរុបអស់ទឹកប្រាក់ចំនួន១.០៣៤.៨៥០ ដុល្លារ( មួយរយបីម៉ឺន បួនពាន់ប្រាំបីរយហា សិបដុល្លារ) និងប្រាក់រៀល និងលុយខ្មែរជាច្រើនលានទៀត ដោយនៅក្នុងមួយគ្រួសារៗ បានចាញ់បោកក្រុមហ៊ុននេះចាប់ពី៧ម៉ឺនដុល្លារ ចុះមកត្រឹម៥.០០០ ដុល្លារ។


ពួកគាត់បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងពេលបង់ លុយទិញដីឡូត៍ ក្រុមហ៊ុនលោក ជាសារ៉ន មេការក្រុមហ៊ុនមានឈ្មោះលោក ពិនសុខា លោក ផង់ចំរើន លោក ហង់ ហៃ និងប្រធានក្រុម ហ៊ុន បានសន្យាថា នឹងជួយបង់ការប្រាក់ប្រចាំខែជូនធនាគារ ជំនួសប្រជាពលរដ្ឋដែលបានខ្ចីលុយពីធនាគារឯកជន គឺក្នុងមួយម៉ឺនដុល្លារត្រូវបង់ការប្រាក់២៥០ដុល្លារ។ ប៉ុន្តែចាប់ខែមេសា ឆ្នាំ២០២៣នេះមក ក្រុមហ៊ុនលោក ជាសារ៉ន មិនបានបង់ការប្រាក់ ជូនពួកគាត់ទាំង៦៩គ្រួសារ ដូចការសន្យានោះឡើយ។


ករណីខាងលើនេះពួកគាត់ក៏ធ្លាប់បានដាក់ពាក្យបណ្ដឹងស្នើសុំពី ឯកឧត្តមអភិបាលខេត្តកំពត និងឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ជួយអន្តរាគមន៍ដោះស្រាយផងដែរ។ ប៉ុន្តែមកដល់ពេលនេះមិនទាន់ឃើញជួយចំណាច់ការជូនពួកគាត់ឡើយ ។


ដូច្នេះពេលនេះពួកគាត់គោរពស្នើសុំថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាជួយដោះស្រាយ ១.សុំឱ្យក្រុមហ៊ុនជាសារ៉ន ចរចាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុឯកជនបង់ការ ប្រាក់ប្រចាំខែជំនួសប្រជាពលរដ្ឋដូចដែលក្រុមហ៊ុនបានសន្យា។ ២.ពួកគាត់ស្នើសុំដកយកប្លង់ដីប្លង់ផ្ទះដែលដាក់បញ្ចាំនៅធនាគារមកវិញ។ ៣.ស្នើសុំឲ្យក្រុមហ៊ុនលោក ជា សារ៉ន បង្វិលសងប្រាក់ពួកគាត់ទាំង៦៩គ្រួសាជាង ១លានដុល្លាររមកវិញ។
៤.គោរពស្នើសុំឯក ឧត្តមអភិបាលខេត្តកំពង់ឆ្នាំង និងខេត្តកំពត ជួយចំណាត់ការរឿងពួកគាត់ឲ្យដូចប្រជាពលរដ្ឋនៅខេត្តកំពត និងខេត្តតាកែវដោយក្តីអនុគ្រោះផងចុះ៕
























ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News