ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានឃាត់បុរសជាប្តីចិត្តមាម្នាក់ បន្ទាប់ពីបានផ្ទុះអំពើហិង្សាកាលពីព្រលប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចក្រុមទី១២ ក្នុងភូមិទួលព្រុំ២ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ជនសង្ស័យ ឈ្មោះ ខុន សុខណា ភេទប្រុស អាយុ ៣៨ ឆ្នាំ ស្រុកកំណើត នៅខេត្តព្រៃវែង បានមកស្នាក់នៅក្នុងមូលដ្ឋាន ស្រុកមោងឫស្សី បណ្តោះអាសន្ន។ នៅព្រលប់ថ្ងៃកើតហេតុជនសង្ស័យ បានសុំរស់នៅជាមួយប្រពន្ធ ដូចធម្មតាវិញ ប៉ុន្តែជនរងគ្រោះ ឈ្មោះ ហួម ទីម ភេទស្រី អាយុ ២៨ ឆ្នាំ មិនព្រម ស្រាប់តែជនបង្កយកពូថៅវាយសំពង លើអតីតប្រពន្ធផ្ទួនៗ ចំនួន ២ខ្នងពូថៅ ចំត្រង់ក្បាល ចំហៀងខាងស្តាំ បណ្ដាលឱ្យរងរបួស ធ្ងន់ធ្ងរ ត្រូវក្រុមគ្រួសារ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ហើយក៏ស្លាប់តែម្តង នៅវេលារំលងអធ្រាត្រថ្ងៃដដែល។
ករណីហិង្សានេះ អធិការដ្ឋាននគរបាលស្រុកមោងឫស្សី ក្រោយសាកសួរបញ្ជូនសំណុំរឿង មកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋានគរបាលខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News