30 C
Phnom Penh
Monday, November 11, 2024

មន្ទីរអប់រំខេត្តកំពង់ធំត្រៀមបើកសាលារៀនវិញ នៅថ្ងៃទី២០ ខែកញ្ញា តម្រូវ សិស្ស ១៥នាក់ ក្នុងមួយថ្នាក់

ស្តាប់អត្ថបទជាសម្លេង

កំពង់ធំ ៖ លោកតាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ ថ្លែងនាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះថា តាមសាលារៀនគោលដៅក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ  ត្រៀមរៀបចំបើកដំណើរការរៀនជាបណ្ដុំជំហានទី១ ឡើងវិញ នៅថ្ងៃទី២០ ខែកញ្ញា តម្រូវមួយថ្នាក់សិស្សានុសិស្សមានតែ១៥នាក់ប៉ុណ្ណោះ។ 

ប្រធានមន្ទីរអប់រំ  ខេត្តកំពង់ធំបានបន្តថា សូមលោកនាយក លោកគ្រូ អ្នកគ្រូ យកចិត្តទុកដាក់ឱ្យបានហ្មត់ចត់លើការថែទាំសុខភាពអនាម័យ ដោយឱ្យសិស្សានុសិស្ស ពាក់ម៉ាស រក្សាគម្លាត លាងដៃនឹងសាប៊ូ ជែល ឬអាល់កុលជាប្រចាំ ព្រមទាំងចែកវេនរៀនឱ្យបានត្រឹមត្រូវតាមការណែនាំ ដើម្បីរក្សាគម្លាត និងសុវត្ថិភាពដល់អ្នកសិក្សាផងដែរ។

លោកបានបន្ថែមថា ក្នុងគោលដៅជំរុញពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩ ចូលសាលារៀន ដោយការបង្កើតឱ្យមានគណៈកម្មការគ្រប់គ្រងសាលារៀន មិនឱ្យមានការលក់ដូរ នំចំណីក្នុងសាលា ការរក្សាគម្លាតសុវត្ថិភាពសង្គម ការពាក់ម៉ាស ការលាងសម្អាតដៃជាប្រចាំ និងការជំរុញលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សពីអាយុ១២ឆ្នាំ ដល់១៧ ឆ្នាំទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា។

លោកប្រធានមន្ទីរក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់នាយក នាយិកាសាលា លោកគ្រូ អ្នកគ្រូ ដែលបានរៀបចំបរិស្ថានសាលា និងបានត្រៀមរៀបចំសាលាបានយ៉ាងល្អក្នុងការត្រៀមបើកដំណើរការរៀន និងបង្រៀនជាបណ្ដុំឡើងវិញ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img