25 C
Phnom Penh
Thursday, October 24, 2024

មន្ត្រីរដ្ឋបាលព្រៃឈើអំពាវនាវដល់អ្នកប្រើ
អាវុធកែច្នៃ   សូមយកមកប្រគល់ជូនអាជ្ញាធរ  ដើម្បីរួមគ្នាបញ្ឈប់សម្លាប់សត្វព្រៃ

ស្ទឹងត្រែង៖ មន្ត្រីរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អំពាវនាវអ្នកមានអាវុធកែច្នៃសូមយកមកប្រគល់ឱ្យអាជ្ញាធរមូលដ្ឋាន ដើម្បីយើងរួមគ្នាអភិរក្សសត្វព្រៃ តាមរយៈបញ្ឈប់ការបរបាញ់ ហើយងាកមកការពារ និងស្រឡាញ់ជីវិតសត្វវិញ។

ក្នុងឱកាសចុះល្បាតតាមតំបន់ព្រៃសហគមន៍ភ្នំប្រជុំមិត្តនៅភូមិឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣  លោកហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកថាឡាបរិវ៉ាត់  បានបញ្ជាក់ថា៖បងប្អូនប្រជាពលរដ្ឋ ដែលមានអាវុធកែច្នៃហើយនាំគ្នាបរបាញ់សត្វព្រៃ ជាអំពើខុសច្បាប់រូចនេះ សូមយកមកប្រគល់ជូនអាជ្ញាធរ ដើម្បីបង្ហាញពីទឹកចិត្តស្រឡាញ់សម្បត្តិធនធានធម្មជាតិទាំងអស់គ្នា។

លោកបន្តថា៖ នៅក្នុងតំបន់ព្រៃសហគមន៍ប្រជុំមិត្ត. ព្រៃជាំពេជ្រ មានពពួកសត្វចតុបាត និងសត្វស្លាប កំពុងរស់នៅជាច្រើនប្រភេទ ដូចនេះសូមបងប្អូនប្រជាជនយើងជួយអភិរក្ស គ្រាន់តែឈប់កាប់ព្រៃ រានយកដី ឈប់ដាក់អន្ទាក់ និងឈប់បរបាញ់សត្វព្រៃតែប៉ុណ្ណោះ។

លោកសន សារឿន អភិបាលស្រុកថាឡាបរិវ៉ាត់ បានគាំទ្រចំពោះយន្តការនេះ ហើយក្នុងនាមអាជ្ញាធរស្រុកលោកនិងឱ្យមេឃុំ ប្រធានសហគមន៍ផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារធនធានធម្មជាតិ ជាពិសេសច្បាប់ការពារសត្វព្រៃបន្ថែម ឱ្យបានទូលាយទៅដល់ប្រជាពលរដ្ឋ  ហើយនាំគ្នាអនុវត្តតាម ព្រោះវាជាសម្បត្តិធនធាននៅក្នុងព្រៃសហគមន៍របស់ពួកគាត់។

លោក អន លន ប្រធានសហគមន៍ ព្រៃប្រជុំមិត្តបានបញ្ចាក់ថា៖ បច្ចុប្បន្នប្រជាជនយើងកាត់បន្ថយបានច្រើន ដូចជាបញ្ឈប់ការកាប់ឈើ  ការបរបាញ់សត្វ ដែលយើងកំពុងនាំគ្នាអភិរក្ស នៅក្នុងព្រៃសហគមន៍ ប្រជុំមិត្ត ដែលមានទំហ៊ំផ្ទៃដី៣.២៥៣ ហិកតា  នៅភូមិ ឃុំ សំអាងស្រុកថាឡាបរិវ៉ាត់។
 
លោកបន្តថា៖  ជាមួយគ្នានេះកម្លាំងសហគមន៍ បានចុះធ្វើល្បាតក្នុងមួយសប្តាហ៍ម្តង ហើយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក៍បានដាក់កាមេរ៉ាសុវត្ថិភាព ចំនួន ៦ចំណុចសំខាន់ៗ ដូចជា,ចំណុចអូរឆាច់ឆារ ,ចំណុចអូរជាំជ័យ , ចំណូចអូរជាំផ្តៅ ,ចំណុចព្រៃព្រិច .ចំណុចព្រៃស្មៅស្រោង  និងព្រៃពាក់កណ្តាលស្មៅស្រោង ជាដើម  ។
 
សូមបញ្ចាក់ថា៖ កិច្ចការអភិរក្សនេះ ក្រុមការងារអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឆែកឆេរមើល តាមរយៈការមេរ៉ាសុវត្ថិភាព ក្នុងពីខែម្តង បានបង្ហាញវត្តមានសត្វព្រៃ កំពុងរស់នៅក្នុងភូមិសាស្ត្រសហគមន៍ព្រៃប្រជុំមិត្តនិងភ្នំជាំពេជ្រ មានដូចជាសត្វ, ទន្សោងគោព្រៃ ,ខ្ទីង ប្រើស, រម៉ាំង, ជ្រូកព្រៃ, ប្រម៉ា ,ស្វាធំ .សត្វតូច ។និងសត្វស្លាបមាន  ក្ងោក, មាន់ព្រៃ ,មាន់ទោ,ទីទុយ ,ខ្លែងស្រាក, ត្រដក់.ជាដើម។ល ។

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img