30 C
Phnom Penh
Saturday, July 27, 2024

មន្ត្រីពេទ្យសត្វខេត្តកំពង់ឆ្នាំងបើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីវិធានការការពារជំងឺផ្ដាសាយបក្សីបន្ទាប់ពីខេត្តចំនួន២បានកើតជំងឺនេះ

ខេត្តកំពង់ឆ្នាំង មន្ត្រីការិយាល័យផលិតកម្មនិងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី ១១ ខែតុលាឆ្នាំ ២០២៣ បានបើកយុទ្ធនាការ អប់រំផ្សព្វផ្សាយ ពីវិធានការការពារ ជំងឺផ្ដាសាយបក្សី ដែលបានកើតឡើង២ ករណីនៅខេត្តស្វាយរៀងនិងព្រៃវែង ជូនដល់បងប្អូនអាជីវករប្រជាពលរដ្ឋនិងអ្នកចិញ្ចឹមសត្វ។

លោកក្រឹង សំអាតប្រធានការិយាល័យព្រឹត្តិកម្មនិងបសុខព្យាបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា ដោយទទួលបានការណែនាំពីក្រសួង កសិកម្ម ស្ដីពីការចូលរួមទប់ស្កាត់ជំងឺផ្ដាសាយបក្សីដែលកន្លងមកថ្មីៗនេះ មានកើត២ករណីរួចហើយគឺនៅខេត្តស្វាយរៀងនិងខេត្តព្រៃវែង។ ការចូលអប់រំផ្សព្វផ្សាយដែលព្រឹកនេះគឺចំនួន ៤ស្រុករលាប្អៀរ ស្រុកបរិបូណ៌ស្រុកទឹកផុស ស្រុកកំពង់ត្រឡាចហើយនិងបន្តធ្វើនៅស្អែកទី១២ ខែតុលា ទៀតនៅក្រុងកំពង់ឆ្នាំង ។

ចំពោះ ការផ្សព្វផ្សាយគឺបានណែនាំដល់ អាជីវករ អ្នកលក់សាច់សត្វ លក់ស៊ុតសត្វ អ្នកពិឃាតសត្វអ្នកចិញ្ចឹមសត្វ ចែកខិតប័ណ្ណ ព្រមទាំងធ្វើជីវៈសុវត្ថិភាពដើម្បីការពារជំងឺផ្តាសសាយបក្សីនៅកន្លែងទិញលក់កន្លែងស្តុបនិងកន្លែងពិឃាតបក្សីចំនួន ៣៩កន្លែង។ 

លោកប្រធានការិយាល័យពេទ្យសត្វ បានបញ្ជាក់ថាថ្វីបើមិនទាន់មានកើតជំងឺផ្ដាសាយនៅខេត្តយើងក៏ពិតមែនក៏ប៉ុន្តែនេះជាវិធានការទប់ស្កាត់ ចាំបាច់ដើម្បីបញ្ជាសឲ្យបានពីការផ្ទុះនៅជំងឺផ្ដាសាយបក្សី៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img