30 C
Phnom Penh
Saturday, July 27, 2024

មនុស្ស៨នាក់ស្លាប់និងផ្ទះជាច្រើនខ្នងរងការខូចខាតខណៈដែលព្យុះកំបុតត្បូង Grace វាយប្រហារម៉ិកស៊ិក

ស្តាប់អត្ថបទជាសម្លេង

ព្យុះកំបុតត្បូង ហ្គ្រេស (Grace) បានវាយប្រហារប្រទេសម៉ិកសិកកាលពីសៅរ៍នាំមកនូវភ្លៀងធ្លាក់ខ្លាំងដោយបង្កទៅជាទឹកជំនន់ដ៏ធ្ងន់ធ្ងរនិងការរអិលបាក់ដីដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៨នាក់។

ព្យុះកំបុតត្បូង ហ្គ្រេស (Grace) គឺជាព្យុះដ៏មានឥទ្ធិពលបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះដែលបានវាយប្រហារប្រទេសម៉ិកស៊ិក។

ព្យុះកំបុតត្បូង ហ្គ្រេស (Grace) មានល្បឿនខ្យល់បោកបក់ក្នុងរយៈចម្ងាយ២០១គីឡូម៉ែត្រក្នុងមួយម៉ោងដែលជាព្យុះកំបុតត្បូងប្រភេទទី៣នៅពេលដែលវាបានវាយប្រហារមកលើតំបន់ឆ្នេរសមុទ្រក្នុងរដ្ឋវេរ៉ាគ្រូស (Veracruz) កាលពីព្រឹកព្រលឹមថ្ងៃសៅរ៍។

អាជ្ញាធរក្នុងតំបន់បាននិយាយថា ផ្ទះ ដើមឈើ និងបង្គោលភ្លើងជាច្រើនបានដួលរលំនៅក្នុងទីក្រុង តេកូលូឡា (Tecolutla) ប៉ុន្តែមិនមានអ្នករងរបួសឬបាត់បង់ជីវិតឡើយ។

អភិបាលរដ្ឋវេរ៉ាគ្រូស (Veracruz) បាននិយាយថា មនុស្ស៨នាក់បានបាត់បង់ជីវិតក្នុងនោះមាន៦នាក់ជាគ្រួសារតែមួយ និងម្នាក់ទៀតជាក្មេងស្រីតូចដែលបានបាត់បង់ជីវិតនៅពេលផ្ទះរបស់នាងត្រូវបានដីរអិលបាក់សង្កត់៕

ត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img