33 C
Phnom Penh
Friday, October 25, 2024

មនុស្សស្លាប់ ០៥នាក់និងរបួសធ្ងន់ស្រាល១០នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយថ្ងៃទូទាំប្រទេស

ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋានកម្លាំងកម្លាំងនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញ បណ្តាលឱ្យមនុស្សស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល១០នាក់ ដោយបានកើតឡើងចំនួន៨លើក។
ដូច្នេះ សូមបន្តបើកបរយានយន្តរបស់លោកអ្នកដោយប្រុងប្រយ័ត្ន! ថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចចរាចរណ៍! ត្រូវពាក់មួកសុវត្ថិភាពម្នាក់ ការពារជីវិតមនុស្សម្នាក់! ពេលបើកបរត្រូវប្រកាន់ខ្ជាប់នូវសុជីវធម៌ សីលធម៌ និងការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក! មិនត្រូវបើកបរហួសល្បឿនកំណត់ឡើយ៕មិនត្រូវបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ឬសារធាតុញៀន! គោរពច្បាប់ចរាចរណ៍ ស្មេីរនឹងគោរពជីវិតរបស់លោកអ្នក។ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងចំនួន៨លើក (យប់ ៤លើក) បណ្តាលឱ្យមនុស្សស្លាប់៥នាក់ (ស្រីម្នាក់), រងរបួសសរុប ១០នាក់ (ស្រី ៣នាក់), រងរបួសធ្ងន់ ៧នាក់ (ស្រីម្នាក់) រងរបួសស្រាល ៣នាក់ (ស្រី ២នាក់) និងមិនពាក់មួកសុវត្ថិភាព១០នាក់ (យប់ ៤នាក់)។របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ២លើក (ស្លាប់ម្នាក, ធ្ងន់ ២នាក់, ស្រាល ០នាក់) , មិនគោរពសិទិ្ឋ ៤លើក (ស្លាប់ ៣នាក់, ធ្ងន់ ២នាក់, ស្រាល ៣នាក់), បត់គ្រោះថ្នាក់១លើក (ស្លាប់ម្នក
១នាក់, ធ្ងន់ ២នាក់, ស្រាល ០នាក់) និងកត្តាយាន ១លើក (ស្លាប់ ០នាក់, ធ្ងន់ម្នាក់, របាយស្រាល ០នាក់) ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img