28 C
Phnom Penh
Wednesday, December 25, 2024

មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីបណ្ដើរគ្នាត្រឡប់មកពីមើលការប្រគំតន្ត្រី ត្រូវឃាតករមិនស្គាល់មុខកាប់

ខេត្តកំពង់ឆ្នាំង៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតបានរងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានជន
អនាមិកលួចកាប់ប្រហារពីក្រោយ ខណៈដែលយុវជនទាំង២នាក់ ត្រឡប់ពីមើលការប្រគុំតន្ត្រី នៅវិមានឯករាជក្រុងកំពង់ឆ្នាំងវិញ។

ហេតុការណ៍កាប់ប្រហារនេះ កើតឡើងនៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣  នៅចំណុចមុខយានដ្ឋានជួសជុលរថយន្តមួយកន្លែង មុខផ្លូវចូលវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែនរលាប្អៀរ ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពពីក្រុមគ្រួសារជនរងគ្រោះឲ្យដឹងថា យុវជនដែលស្លាប់ឈ្មោះ ឡុង សុខេន អាយុ២៤ឆ្នាំ និងម្នាក់ទៀតដែលរងរបួសធ្ងន់កំពុងព្យាបាលនៅមន្ទីរពេទ្យឈ្មោះ អេង សំអូន (ហៅសុខ) មានអាយុ១៨ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិព្រែកឆ្នោរ ឃុំកំពង់អូស ស្រុកជ្រុលគីរី។

ពាក់ព័ន្ធករណីខាងលើនេះគេសង្ស័យថា ជារឿងគំនុំ។ ដោយឡែកជុំវិញករណីនេះដែរលោក ប៉ុល វុទ្ឋី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា កំពុងស្រាវជ្រាវ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img
spot_img