30 C
Phnom Penh
Saturday, December 14, 2024

ភ្ញៀវទេសចរជាង៣ម៉ឺននាក់ បានទៅកម្សាន្តក្នុងខេត្តកំពត នាថ្ងៃទី១ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ស្តាប់អត្ថបទជាសំឡេង

កំពត៖ សម្រាប់ភ្ញៀវទេសចរដែលបានទៅសម្រាកកម្សាន្តក្នុងខេត្តកំពត ក្នុងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃឈប់សម្រាកទី១ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ មានចំនួន ៣០,៤៥៥នាក់។ ចំនួននេះមានការកើនឡើងប្រមាណ ៥៩,៩០ភាគរយ ធៀបនឹងថ្ងៃទី១ នៃបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២០ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៣០,៣២៥នាក់ ភ្ញៀវទេសចរអន្តរជាតិផ្ទៃក្នុងមានចំនួន ១៣០នាក់។ នេះបើយោងរបាយការណ៍របស់ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត។

ទន្ទឹមនឹងនេះមន្ទីរទេសចរណ៍ខេត្តកំពត ក៏បានបង្កើតក្រុមការងារចំនួន៤ ដើម្បីចុះត្រួតពិនិត្យតាមគោលដៅ និង សេវាកម្មទេសចរណ៍នានាក្នុងខេត្ត សំដៅពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ (SOP) ឱ្យបានល្អប្រសើរ ពិសេសវិធានសុវត្តិភាព ៣កុំ ៣ការពារ ការពាក់ប័ណ្ណចាក់វ៉ាក់សាំង ការបិទផ្សាយសារអប់រំ ការយល់ដឹងពីជំងឺកូវីដ-១៩ និងពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ព្រមទាំងសហការជាមួយអាជ្ញាធរពាក់ព័ន្ធពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានឱ្យមានភាពល្អប្រសើរ។

តាមរយៈការសង្កេតពិនិត្យ ក្នុងថ្ងៃទី១ ឃើញថា ភ្ញៀវទេសចរច្រើនលើសលប់បានចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ពិសេសការពាក់ម៉ាស់ ប្រើប្រាស់អាល់កុល ជែល បានល្អប្រសើ ។ ដោយឡែកប្រតិបត្តិករទេសចរណ៍ភាគច្រើន ក៏ខិតខំអនុវត្តវិធានសុវត្ថិភាពតាមការណែនាំរបស់មន្ទីរ និងការផ្សព្វផ្សាយរបស់ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល បានល្អប្រសើរគួរឱ្យកត់សំគាល់ផងដែរ។

ចំណែកការងារសន្តិសុខសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ស្នងការដ្ឋាននគរបាលខេត្តកំពត សម្រាប់ថ្ងៃទី១ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត បានចុះបញ្ជា និងដឹកនាំផ្ទាល់ក្នុងការជួយសម្រួលចរាចរណ៍ ដើម្បីបញ្ជៀសការកកស្ទះក្នុងការធ្វើដំណើរទៅកម្សាន្តរបស់ភ្ញៀវទេសចរ ទោះបីជាអាកាសធាតុមានភ្លៀងធ្លាក់នៅពេលរសៀលក៏ដោយ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img