27 C
Phnom Penh
Sunday, July 14, 2024

ភ្ញៀវចូលរួមលេងខេត្តកំពង់ឆ្នាំងសង្ក្រានឆ្នាំថ្មីថ្ងៃទី១ ជាង១០ម៉ឺន

ខេត្តកំពង់ឆ្នាំង សង្ក្រានឆ្នាំថ្មីថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរណ៍មកលេងកំសាន្តក្នុងក្រុងកំពង់ឆ្នាំងច្រើនជាងបណ្តាឆ្នាំមុនៗ ពិសេសនៅតំបន់ត្រជាក់ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នេះបើតាមការបញ្ជាក់របស់មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។

ប្រភពដដែលបានឱ្យដឹងថា៖ ភ្ញៀវទេសចរណ៍បានមកលេងសង្ក្រាន្តឆ្នាំថ្មីថ្ងៃទី ១  មានចំនួនច្រើនជាងបណ្ដាឆ្នាំកន្លងទៅដោយសារតែរដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំឲ្យមានកន្លែងលេងកម្សាន្តជាច្រើនកន្លែងដូចជានៅមុខសាលាខេត្តកំពង់ឆ្នាំង មានសួនបាញ់ទឹកលម្អដោយភ្លើងពណ៌លោតតាមចង្វាក់ភ្លេង និងមាដរៀបចំលំអរដោយ ភ្លើងពណ៌តាមបង្គោលភ្លើង តាមដើមឈើ ។ ចំណែកដងផ្លូវ ពីចំណុចផ្សារលើទៅផ្សារក្រោមបង្កើតឲ្យមានតំបន់ត្រជាក់។ក្រៅពីនោះនៅមានសួនវិមានឯករាជ សួនសម្តេចចៅហ្វាវាំងគង់សំអុលជាដើម ។

យោងតាមរបាយរបស់មន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា៖ ថៃ្ងដំបូងនៃសង្ក្រានឆ្នាំថ្មីមានភ្ញៀវចូលលេងកំសាន្តចំនួន ៥៧ ៣៨៦នាក់ក្នុងនោះ សួនច្បារសម្តេចចៅហ្វាវាំង មានចំនួន  ១ ០០០នាក់, សួនវិមានឯករាជមាន៥ ០០០នាក់ សួនមុខសាលាខេត្តមានចំនួន៥០០០នាក់ នៅមានទន្លេមានចំនួន ៣៨៦នាក់ និងតំបន់ត្រជាក់មានចំនួន៣៧០០០នាក់ ។ ដោយឡែកតាមតំបន់ទេសចរណ៍ នានា ដូចជាតំបន់ទឹក ធ្លាក់ស្រែអំពិល ទឹកធ្លាក់ថ្មក្រាល ទឹកធ្លាក់អន្លុងស្វាយ  និងទីកំសាន្តនានា រួមទាំងតាមបណ្តាស្រុកមានរៀបចំសង្ក្រាន និងមានតំបន់ត្រជាក់ផងដែរនោះ មានភ្ញៀវសរុបចំនួន ៤៦ ៣៥៣នាក់ (សរុបទូទាំងខេត្តមានភ្ញៀវសរុបចំនួន ១០៣ ៧៣៩នាក់ ។

ក្នុងថ្ងៃសង្ក្រានឆ្នាំថ្មី ថ្ងៃទី១៤ មេសា នេះដែរ គេសង្កេតឃើញ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ឋិ អភិបាលខេត្ត កំពង់ឆ្នាំងបានដឹកនាំ អភិបាលរងខេត្ត មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ  ប្រារព្ឋពិធីសង្ក្រាន្តឆ្នាំថ្មី មុខនៅមុខសាលាតាមទំនៀមទម្លាប់ប្រពៃណីដើម្បីទទួលទេវតាឆ្នាំថ្មី  ហើយក៏បានបង្កើតឲ្យមានល្បែងរបាំប្រជាប្រិយដូចជាទាញព្រាត់ រាំវង់ និងបន្ទាប់មក ឯកឧត្តម អភិបាលខេត្ត ក៍បានធ្វើដំណើរដោយថ្មើជើងទៅកាន់តំបន់ត្រជាក់ចាប់ពីផ្សារលើ ដល់ផ្សាក្រោម  ក្រោមបរិយាកាស សប្បាយរីករាយ និងស្និតស្នាលយ៉ាងក្រៃលែង ពីសំណាក់បងប្អូន ប្រជាពលរដ្ឋ តាមដងផ្លូវ  ដែលក្នុងទិដ្ឋភាពនោះគឺ ប្រកបដោយក្តីមោទនៈ ក្នុង ម្លប់  សុខសន្តិភាព យ៉ាងពិតប្រាកដ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

អានបន្ត

spot_img