ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ សំណង់សារមន្ទីរសកម្មភាពកំចាត់មីន ដែលមានរូបរាងជាគ្រាប់មីនធំជាងគេបំផុតនៅលើពិភពលោក សម្រាប់រក្សាទុកជាភស្តុតាងនូវសំណល់យុទ្ធភណ្ឌពីសង្គ្រាម ដើម្បីជាមរតកជូនកូនចៅខែ្មរជំនាន់ក្រោយៗទៀតបានសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្ត ពិតនៃសង្គ្រាមវិនាសសកម្មនៅលើទឹកដីអង្គរ ព្រោះសំណល់យុទ្ធភណ្ឌពីសង្គ្រាមអាចបន្តសម្លាប់ជីវិតមនុស្សច្រើនជំនាន់ ប្រសិនជាគ្មានវិធានការបង្ការ និងបោសសំអាតទេនោះ។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់)បានឱ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ថា ចំពោះសំណង់ប្រវត្តិសាស្ត្រនេះ លោកនឹងអង្គភាពស៊ីម៉ាក់ បន្តខិតខំធ្វើការរបស់ខ្លួនតាមរយៈនៃការកៀរគរដៃគូអភិវឌ្ឍន៍ អាចចេញជារូបរាងឡើងនាពេលអនាគត។ បច្ចុប្បន្នអង្គភាពស៊ីម៉ាក់ក៏បានរៀបចំតាំងបង្ហាញនូវសម្ភារ គ្រាប់យុទ្ធភណ្ឌពីសង្គ្រាមដើម្បីដាក់បង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ នៅទឹកដីនៃឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕
អត្ថបទ និងរូបភាពដោយ៖ Puthi News