30 C
Phnom Penh
Saturday, July 27, 2024

ព្រះសង្ឃជាង២ ០០០អង្គ ក្នុងខេត្តកំពង់ស្ពឺ មិនទាន់ជួបបញ្ហាប្រឈមចំពោះចង្ហាន់នោះទេ ខណៈផ្អាកពិធីកាន់បិណ្ឌ

ស្តាប់អត្ថបទជាសំឡេង

កំពង់ស្ពឺ៖ ព្រះសង្ឃប្រមាណជាង២០០០អង្គ គង់ចាំព្រះវស្សាក្នុងវត្តចំនួន២៩៣វត្ត នៃក្រមខណ្ឌខេត្តកំពង់ស្ពឺ មិន​​ទាន់មាន​បញ្ហាប្រឈមចំពោះចង្ហាន់នៅឡើយទេ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចឱ្យផ្អាកពិធីកាន់​បិណ្ឌ ភ្ជុំបិណ្ឌនៅទូទាំងប្រទេស។

លោក សម សោភ័ណ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ស្ពឺ បានឱ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ថា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកមិនឱ្យមានការជួបជុំកាន់បិណ្ឌនៅតាមវត្តក្នុងឱកាស​​បុណ្យភ្ជុំបិណ្ឌនេះ វត្តទាំងអស់ក្នុងខេត្តបានចូលរួមអនុវត្តតាមការណែនាំដោយផ្អាកពិធីកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ។ ពុទ្ធបរិស័ទទាំងអស់ត្រូវបានហាមឃាត់មិនឱ្យចូលទៅជួបជុំក្នុងវត្ត ដើម្បីប្រារព្ធពិធីកាន់បិណ្ឌនោះទេ តែស្ថិតក្នុងបរិបទនេះ វត្តអនុញ្ញាតឱ្យពុទ្ធបរិស័ទចំណុះជើងវត្តពីរទៅបីនាក់ប៉ុណ្ណោះ ចូលដើម្បីរៀបចំចង្ហាន់ប្រគេនដល់ព្រះសង្ឃ។

លោក បានបន្តទៀតថា រហូតមកទល់ពេលនេះ នៅមិនទាន់មានព្រះសង្ឃអង្គណា ដែលដាច់ចង្ហាន់នៅ​ឡើយទេ ប៉ុន្តែតែមិនបរិបូណ៌ដូចឆ្នាំមុនៗ។ ព្រះសង្ឃទាំងអស់ក្នុងខេត្ត ហាក់មានភាពសាំទៅនឹងការរស់​នៅ​​ក្នុង​បរិបទ នៃការរីករាលដាលជំងឺកូវីដ-១៩ ដែលអូសបន្លាយកន្លងមកនេះ។ មួយវិញទៀត ប្រសិនជាវត្តណា​ដែលខ្វះខាត អាជ្ញាធរស្រុក-ឃុំ នឹងបញ្ជូនជំនួយសង្គ្រោះបន្ទាន់ភ្លាមៗ ដោយមិនឱ្យព្រះសង្ឃដាច់ចង្ហាន់​ឡើយ។

ដោយស្ថិតក្នុងការអនុវត្តផ្អាក ការប្រារព្ធពិធីបុណ្យកាន់បិណ្ឌនេះដែរ ចំពោះព្រះសង្ឃ និងគណៈកម្មាការអាចារ្យក្នុងវត្ត បានអនុវត្តបានយ៉ាងខ្ជាប់ខ្ចួន នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល ដែបានដាក់ចេញ ដែលសបញ្ជាក់ឱ្យឃើញថា គ្មានវត្តណាមួយត្រូវបាន​បិទខ្ទប់ ព្រោះតែមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩នោះទេ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img