30 C
Phnom Penh
Tuesday, July 23, 2024

ពេជ្រ សូលីកា ក្លាយជាម្តាយដ៏រឹងមាំ ក្រោយឆ្លងកាត់ការបែកបាក់

បន្ទាប់​ពី​បាន​ឆ្លង​កាត់​ជីវិត​ដ៏​លំបាក និង​ការ​តស៊ូ​ជា​ច្រើន​កន្លង​មក​ បាន​បង្រៀន​ឱ្យ​ជីវិត​របស់​តារា​ចម្រៀង ពេជ្រ សូលីកា កាន់​តែ​មាន​ភាព​រឹងមាំ​។ ម្យ៉ាង​ទៀត​គេ​ក៏​កត់​សម្គាល់​ថា ពេជ្រ សូលីកា សព្វ​ថ្ងៃ​ក៏​បាន​បំពេញ​តួនាទី​យ៉ាង​ល្អ ក្នុង​​ការ​មើល​ថែ​រក្សា​កូន​ ថ្វី​ត្បិត​នាង​ក្លាយ​ជា​ស្រ្តី​មេម៉ាយ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។

ទោះបីជា ពេជ្រ សូលីកា មួយ​រយៈ​ពេល​កន្លង​មក​នេះ នាង​បាន​ជួប​ប្រទះ​នូវ​រឿង​រ៉ាវ​ស្មុគស្មាញ​មិន​សប្បាយ​ចិត្ត​មួយ​ចំនួន​ក៏​ដោយ ពោល​គឺ​ចាប់​តាំង​ពី​មាន​ដំណឹង​នៃ​ការ​បែក​បាក់​ស្វាមី​ យ៉ាង​ណា​ក្តី ​ប៉ុន្តែ​ក្ដី​សង្ឃឹម​របស់​នាង​បាន​បង្ហាញ​ពី​ភាព​ជឿជាក់​ជា​និច្ច​លើ​វិថី​ជីវិត​រស់​នៅ​ចិញ្ចឹម​កូន។ សូលីកា បច្ចុប្បន្ន​​គេ​ញ​ថា អ្នក​ម្ដាយ Single រូប​នេះ​បាន​រលាស់​ខ្លួន​ចេញ​ពី​បញ្ហា​មួយ​ចំនួន​ដោយ​​ភាព​រឹងមាំ។

ជា​មួយ​គ្នា​នេះ​កាល​ពី​ថ្មី​ៗ​កន្លង​ទៅ​ ពេជ្រ សូលីកា ធ្លាប់​បាន​អះអាង​ថា ជីវិតSingle Momបាន​បង្រៀន​​នាង​មក​ច្រើន​ណាស់ ការ​ក្លាយ​ជា Single Mom គ្មាន​អ្វី​គួរ​ឱ្យ​ខ្លាច​​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ខ្លាច គឺ​ការ​រស់​នៅ​ដោយ​មាន​សម្ពាធ​ផ្លូវ​ចិត្ត នឹង​គ្មាន​តម្លៃ។ នាង​បញ្ជាក់​ថា “ដោយ​សារ បញ្ហា​ទើប​ ធ្វើ​ឱ្យ​ខ្ញុំ​រឹង​មាំ​មក​ដល់​ថ្ងៃ​នេះ” ។

ឆ្លង​កាត់​រឿង​រ៉ាវ​ជីវិត​លំបាក​ជា​ច្រើន​ទើប​តារា ចម្រៀង ពេជ្រ សូលីកា ត្រូវ​បាន​មហាជន និង​គាំ​ទ្រា​ចាត់​​ទុក​ថា នាង​ជា​ស្រ្តី​ម្នាក់​ដែល​មាន​ភាព​រឹង​មាំ​គ្រប់​ជំហាន​ ទោះ​បី​ជា កន្លង​មក​តារា​ស្រី​រូប​នេះ​ ជួប​បញ្ហា​ប្រឈម​មុខ​ជា​ច្រើន​ស្ទើរ​​រាប់​មិន​អស់។

ដោយ​ឡែក​ថ្មី​ៗ​នេះ សូ​លី​កា ក៏​បាន​ពន្លយ​ពាក្យ​ក្នុង​ចិត្ត​មួយ​ប្រយោគ​ពាក់ព័ន្ធ​នឹង​ការ​ស្រឡាញ់​ដូច្នេះ​ថា “ បើ​ស្រលាញ់​នរណា​ម្នាក់ កុំ​ទាមទារ​ចង់​ឱ្យ​គេ​ធ្វើ​អី្វ​ដើម្បី​យើង បើ​គេ​ពិត​ជា​ស្រលាញ់​យើង​​ គេ​នឹង​ធ្វើ​ឱ្យ​យើង​ដោយ​មិន​បាច់​សុំ”៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img