27 C
Phnom Penh
Sunday, October 27, 2024

ពូទីន ទទួលបានការស្វាគមន៍នៅកូរ៉េខាងជើង ក្នុងជំនួបជាមួយលោក គីម

ហ្វូងមនុស្សប្រមូលផ្តុំអបអរសាទរ និងពីធីដ៏អធិកអធម ត្រូវប្រារព្ធឡើងដើម្បីស្វាគមន៍ប្រធានាធិបតីរុស្ស៊ី លោក វ៉ាឌីមៀ ពូទីន(Vladimir Putin) នៅទីក្រុងព្យុងយ៉ាង នៅថ្ងៃពុធ (១៩ មិថុនា)នេះ ជាទីដែលលោកបានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន (Kim Jong Un) សម្រាប់កិច្ចប្រជុំកំពូលដ៏កម្រមួយក្នុងគោលបំណងបង្កើតភាពជាដៃគូ ដើម្បីទប់ទល់នឹងសម្ពាធ និងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបាននិយាយថា បន្ទាប់មកលោក គីម និងលោក ពូទីន បានជិះរថយន្តទៅកាន់វិមាន គូមស៊ូសាន(Kumsusan) សម្រាប់កិច្ចពិភាក្សាកំពូល។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានដកស្រង់សម្តីលោក ពូទីន ដែលបាននិយាយនៅពេលចាប់ផ្តើមកិច្ចចរចាជាមួយលោក គីម ថា «យើងសូមកោតសរសើរយ៉ាងខ្លាំងចំពោះការគាំទ្រដ៏ជាប់លាប់ និងឥតងាករេរបស់អ្នកចំពោះគោលនយោបាយរុស្ស៊ី រួមទាំងក្នុងទិសដៅរបស់អ៊ុយក្រែន»។ ប្រព័ន្ធផ្សព្វផ្សាយនោះរាយការណ៍ថា លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូ កំពុងប្រយុទ្ធប្រឆាំងនឹងគោលនយោបាយចក្រពត្តិនិយមអនុត្តរភាពរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img