បន្ទាយមានជ័យ៖ អ្នកស្រុករើសបានក្រពើមួយក្បាល យកមកដាក់វត្តរលំជ្រៃ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ព្រះសង្ឃប្រកាសរកញ៉ោមម្ចាស់មកទទួលវិញ ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។


លោក ម៉ៅ មើន នាយប៉ុស្តិ៍នគរបាលឃុំភូមិថ្មីបានប្រាប់ថា៖ ប្រជាពលរដ្ឋមា្នក់ក្រោយត្រឡប់ពីទិញឥដ្ឋ ខេត្តសៀមរាបដឹកតាមរថយន្តចេញមកផ្ទះវិញ ក៏ប្រទះឃើញក្រពើ១ក្បាល ទម្ងន់ប្រមាណជិត៣០គីឡូក្រាម មានចំណងចងមាត់ និងខ្សែចងស្លាបសេកជើងមុខ ដែលជ្រុះនៅកណ្តាលផ្លូវជាតិលេខ៦ ដោយខ្លាចរថយន្តមកកិន ទើបរើសដាក់រថយន្តយកមកប្រគេនព្រះសង្ឃ នៅវត្តរលំជ្រៃ ស្រុកថ្មពួក នៅម៉ោង៥,៣០នាទី ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងទឹកដីខេត្តសៀមរាប។


លោកបានបញ្ជាក់ថា៖ ក្រោយប្រជាពលរដ្ឋយកក្រពើ១ក្បាល ដែលរើសបានតាមផ្លូវមកប្រគេនព្រះសង្ឃវត្តរលំជ្រៃ ព្រះសង្ឃបានផ្សព្វផ្សាយតាមបណ្តាញសង្គមអាខនឈ្មោះ ហី សុផាលីន ដែលជាអាខនព្រះសង្ឃវត្តរលំជ្រៃបានជូនដំណឹងនិងប្រកាសរកម្ចាស់ក្រពើ ដែលជ្រុះបាត់មកទទួលយកផងពេលនេះមានញាតិញោមរើស បានយកមកប្រគេនព្រះសង្ឃវត្តរលំជ្រៃរក្សាទុក និងប្រគល់ជូនវិញ។


មន្ត្រីរដ្ឋបាលព្រៃឈើស្រុកថ្មពួកបានប្រាប់ថា៖ ក្រោយពេលដែលព្រះសង្ឃវត្តរលំជ្រៃត្រូវបានអ្នកស្រុកយកក្រពើ១ក្បាល ទម្ងន់ប្រមាណជិត៣០គីឡូក្រាម ដែលរើសបានតាមផ្លូវក្នុងភូមិសាស្រ្តខេត្តសៀមរាប ក្រោយពេលដែលព្រះសង្ឃប្រកាស និងជូនដំណឹងរកម្ចាស់មិនឃើញមកទទួលយកបានឱ្យមន្ត្រីមេព្រៃយកទៅលេង តែមន្ត្រីមេព្រៃបដិសេដព្រោះក្រពើធំហើយកាចទៀតមិនដឹងថាយកទៅលេងកន្លែងណា បើយកទៅលែងតាមប្រឡាយបឹងបួរ ឬអូរខ្លាចប្រជាពលរដ្ឋស្តីបន្ទោស ព្រោះពួកគាត់ខ្លាចទើបមិនហ៊ានទទួលយកទៅលែង៕


ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News