26 C
Phnom Penh
Saturday, July 27, 2024

ពីរនាក់ប្តីប្រពន្ធឈ្លោះ និងវាយតប់គ្នា ខាងស្រីចិត្តខ្លាំងដុតផ្ទះចោលរត់ចែកជើងគ្នា នៅខណ្ឌចំការមន

ភ្នំពេញ៖ មានប្ដីប្រពន្ធមួយគូរ បានឈ្លោះប្រកែក និងបានប្រតាយប្រតប់គ្នា ដោយខាងស្រីចិត្តខ្លាំងក៏សម្រេចចិត្តដុតផ្ទះខ្លួនឯងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទាំងកណ្តាលថ្ងៃ បង្កជាអគ្គិភ័យឆាប់ឆេះផ្ទះនៅជាន់ទី២ ជាប់នឹងផ្លូវមុនីរ៉េត ស្ថិតនៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង ១:៣០នាទី ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

ក្រោយពីខាងស្រីដុតផ្ទះខ្លួនឯង បានផ្អើលដល់កម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យទៅដល់ទីតាំងធ្វើការបាញ់ពន្លត់ បានទាន់ពេលវេលា មិនបង្កឱ្យមានការខូចខាត់នោះឡើយ។ ទោះជាយ៉ាងនេះក៏ដោយ ក្រោយពីកើតហេតុ សមត្ថកិច្ចបាននាំខ្លួនប្តីប្រពន្ធមួយគូរនេះ យកទៅប៉ុស្តិ៍ទំនប់ទឹកដើម្បីធ្វើការសាកសួរបន្តតាមនីតិវិធី៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img