25 C
Phnom Penh
Thursday, October 24, 2024

ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងថ្មី បន្ទាប់ពីប្រធានមន្ទីរចាស់ផ្លាស់ទៅទទួលភារកិច្ច

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈមានប្រសាសន៍ថា ប្រជាពលរដ្ឋ អ្នកលក់ដូរ អ្នករត់រ៉ឺម៉កម៉ូតូ ក្រៅពី កម្មករកម្មការិនី ក៍អាចធ្វើប័ណ្ណ ប.ស.ស បានដែរ នេះជាគោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។មានប្រសាសបែបនេះ នៅក្នុងពិធីប្រកាស ចូលកាន់តំណែងប្រធានមន្ទីរការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងថ្មី នៅថ្ងៃទី១៣ ខែ កក្កដា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលក្នុងពេលថ្មីៗនេះបានប្រកាសឲ្យ ឱ្យរដ្ឋជួយជាថវិការ សម្រាប់ថែ ទាំសុខភាព ដល់បងប្អូន ប្រជាពលរដ្ឋមានបណ្ឌ័ បសស ពេលចូលទៅព្យាបាលជម្ងឺនៅក្នុងមន្ទី រពេទ្យ ដោយមិនគិតថ្លៃ ។ នេះគឺជាចក្ខុវិស័យប្រកប ដោយគតិបណ្ឌិត ដែលបានយក ចិត្តទុកដាក់គិតគូរអំពីសុខទុក្ខនិងសុខ មាលភាពរបស់ប្រជាពលរដ្ឋទូទៅ។ ដោយឡែក ចំពោះបងប្អូ នស្ត្រីទាំងអស់ ក៏មានភ័ព្វសំណាងផងដែរ ដែលសម្ដេចនាយករដ្ឋមន្ត្រី បានផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន ដូចជា ពេលពួកគាត់មាន ផ្ទៃពោះនិងសម្រាលកូន ដោយបានឧបត្ថម តាំងពីថ្ងៃពពោះរហូតដល់ថ្ងៃសម្រាលកូន និងនៅពេលយកកូនទៅពិនិត្យសុខភាព រយៈពេល៣ដងបន្ថែមទៀត។ កន្លងមក ក្រសួងការងារបានអនុវត្តបានយ៉ាងល្អ ពីច្បាប់ការងារ និងយកចិត្តទុកដាក់គិតគូរអំពីគ្រោះថ្នាក់ក្នុងការងារ ការថែទាំសុខភា ពរបស់កម្មករកម្មការិនី ទាំងអស់តាមរយៈ របប បេឡាសន្តិសុខសង្គម ហៅកាត់ថា (បសស)។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់លោក ជាប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងថ្មីត្រូវយកចិត្តទុកដាក់ចូល រួមអនុវត្តតួនាទី និងភារកិច្ចឱ្យបានល្អប្រ កបដោយស្មារតីទទួលខុសត្រូវខ្ពស់។សហការឲ្យបានល្អជាមួយមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំសង្កាត់ រដ្ឋបាលស្រុ កនិងខេត្តក្នុងការផ្ដល់សេវាឲ្យបា នទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព ជូនប្រជាពលរដ្ឋ និងកម្មករកម្មការិនី។

ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានលើក ឡើងថា ខេត្តកំពង់ឆ្នាំងមាន៨ក្រុង ស្រុក៧១ ឃុំសង្កា ត់និង ៥៦៩ ភូមិ មានប្រជា ពលរដ្ឋសរុបចំនួន ៥៧១.០៦២ នាក់។បច្ចុបន្នមានរោងចក្រសហគ្រាសចំនួន ២៨ កន្លែង ដែលបានផ្ដល់ការងារជូនប្រជាពលរដ្ឋចំនួន ៥០.១៨៩ នាក់ ក្នុងនោះមានស្រីចំនួន ៤០.៨៤១ នាក់។ ជាចុងក្រោយ ឯកឧត្តម អភិបាលខេត្តក៏បានស្នើសុំលោកប្រធានមន្ទីរ ឡើងកាន់តំណែងថ្មី ត្រូវ ជំរុញដល់កម្មករកម្មការិនីតាមរោង ចក្រឲ្យចូលរួមបោះឆ្នោតជ្រើសរើសតំណា ងរាស្ត្រនីតិកាលទី ៧ ឆ្នាំ ២០២៣ ឲ្យបា នគ្រប់ៗគ្នា ដើម្បីរក្សាបាននូវសុខសន្តិ ភាពនិងការអភិវឌ្ឍលើគ្រប់វិស័យ។
សូមបញ្ជាក់ ថា ពិធីនោះ បានប្រកាស លោក ស៊ឹម សុវឌ្ឍនៈ ជាប្រធានមន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងថ្មី ជំនួសលោកប្រធានមន្ទីរចាស់បានផ្លាស់ទៅកាន់តួនាទីថ្មី៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img