ខេត្តកំពង់ឆ្នាំង ថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បច្ចេកទេសបោសសំអាតមីន ជំនាន់ទី១៤៥ នៅក្នុងវិទ្យាស្ថាន បច្ចេកទេសសំអាតមីន សីម៉ាក់ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ហេងរតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានមានប្រសាសន៍ផ្ដាំផ្ញើក្មួយៗ ជាសិក្ខាសាលា ពេលត្រឡប់ទៅវិញត្រូវយកចិត្តទុកដាក់បំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រុងប្រយ័ត្ន ជៀសវាង យថាហេតុ កើតឡើងដោយខ្វះការប្រុងប្រយ័ត្ន។
ឯកឧត្តមបានបន្តថា ការងាររបស់យើង នៅតែជាបញ្ហាប្រឈមជាមួយសត្រូវ លាក់មុខ ដែលអាចនឹងកើតមានឡើងប្រសិនបើយើងមិនអនុវត្តតាមនីតិវិធី ដែលបានរៀនសូត្រពី វិទ្យាស្ថាននេះទៅទេ។ ជាមួយគ្នាសូមក្មួយៗយកចិត្តទុកដាក់រៀនសូត្រជំនាញបន្ថែមដូចជាផ្នែកសុនខហិតមីន បច្ចកវិជ្ជាថ្មីៗ និងផ្នែកផ្សេងៗទៀត នៅក្នុងអង្គភាព ហើយក៏ចូរកុំភ្លេចជំនាញទី ២ របស់យើងគឺការរៀនជំនាញផ្សេងៗ សម្រាប់អនាគតរបស់យើង ដូចជាជំនាញ កសិកម្ម ចិញ្ចឹមត្រី ចិញ្ចឹមមាន់ និង ផ្នែកនារីជំនាញខាងសំអាងការ អ៊ុតសក់ ជាដើម កុំចាំដល់យើងចាស់បានយើងរៀន គឺត្រូវឈ្លាតរៀនពីឥឡូវនេះទៅ ពេលយើងចូលនិវត្តយើងចេះជំនាញ ស្រាប់ យកទៅអនុវត្ត ដើម្បីឱ្យជីវិតយើងរុងរឿងប្រសើរឡើង។ សូមអបអរសាទរ និងលើកទឹកចិត្តដល់ឪពុកម្ដាយ របស់ក្មួយៗដែលបានអនុញ្ញាតឲ្យក្មួយៗ ចូលមកបម្រើក្នុងអង្គភាពស៊ីម៉ាក់ ។ ក្មួយៗត្រូវចាំថា ស្ថាប័នស៊ីម៉ាក់ គឺជាស្ថាប័នជាតិ មិនមែនជាអង្គការក្រៅរាជរដ្ឋាភិបាលនោះទេ ហើយស្ថាប័ន្ននេះ បានរៀបចំបង្កើតឡើងនៅឆ្នាំ១៩៩២ ហើយទទួលស្គាល់ពី រាជរដ្ឋាភិបាល នៅឆ្នាំ១៩៩៣ ដែលពេលនោះ ឪពុកម្ដាយក្មួយៗបានបម្រើការងារជាអង្គភាពមួយនេះ រហូតដល់ពេលចូលនិវត្តន៍ ដែលពេលនេះក្មួយៗបានបន្តវេនពីឪពុកម្ដាយរបស់ក្មួយៗបន្តទៀត។
យោងតាមរបាយការណ៍ ដែលអានដោយ នាយកវិទ្យាស្ថាន បច្ចេកទេសសកម្មភាពកំចាត់មីនស៊ីម៉ាក់ខេត្តកំពង់ឆ្នាំងលោក ធៀម សុភាព បានរាយការណ៍ថា វគ្គហ្វឹកហ្វឺន បច្ចេកទេសបោសសំអាតមីន ជំនាន់ទី ១៤៥ ដែលជាអ្នកបន្តវេន បានចាប់ផ្ដើមពីថ្ងៃទី ១៩ ខែកុម្ភៈ ដល់ថ្ងៃទី ២៦ ខែមេសា មានសិក្ខាកាមចំនួន ៧៦ នាក់ បាន ចូលសិក្សា៧៥ អវត្តមានចំនួន ១ នាក់ (បោះបង់ការសិក្សា)។ ក្នុងនោះស្ត្រី ៣១ នាក់បុរស ៤៥ នាក់។ ជាលទ្ធផលការសិក្សាទទួលបាននិទ្ទេសល្អប្រសើរ២៩នាក់ និទេ្ទសល្អណាស់ ៤៤ នាក់ និងនិទ្ទេសល្អបង្គួរ២នាក់៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi New