27 C
Phnom Penh
Sunday, September 8, 2024

ពលរដ្ឋនៅខណ្ឌពោធិសែនជ័យ ព្រមឱ្យរើសំណង់ចេញ និងដីលុបប្រឡាយ បន្ទាប់ពីបំពានយកយូរឆ្នាំមកហើយ

ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិសែន និងក្រុមពលរដ្ឋ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានយល់ព្រមសហការជាមួយជំនាញដែនដីខណ្ឌ ចុះវាស់វែងព្រំប្រឡាយមេអមផ្លូវរថភ្លើង ស្ថិតក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ក្រោយពីរំលោភបំពានដោយការចាក់ដីលុបយូរឆ្នាំមកហើយ។

លោក ប៉ាង លីដា អភិបាលរងខណ្ឌបានឱ្យដឹងថា ប្រឡាយមេ អមផ្លូវរថភ្លើង បានស្ដារមកដល់ព្រំប្រទល់ជាប់ខណ្ឌសែនសុខហើយ បន្ទាប់ពីបានយល់ចិត្តគ្នារវាងគ្រួសារពលរដ្ឋ និងអាជ្ញាធរ។ បើតាមគម្រោងគឺនឹងបន្តទៅគោលដៅផ្សេងទៀត ដែលសូមឱ្យពលរដ្ឋជួយសហការបន្តដើម្បីបញ្ចៀសការជនលិច។

លោក និងក្រុមការងារ សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសហការក្នុងការស្ដារប្រឡាយឱ្យបានជោគជ័យ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img