26 C
Phnom Penh
Saturday, July 27, 2024

ពលករ១២នាក់ឆ្លងដែនខុសច្បាប់ វង្វេងផ្លូវក៏ចូលទៅសារភាពឱ្យសមត្ថកិច្ចឃាត់ខ្លួន

ស្តាប់អត្ថបទជាសំឡេង

បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន១២នាក់  ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃខុសច្បាប់  ត្រូវបានកម្លាំងវរសេនាតូចថ្មើរជើងលេខ៥១៣-៥១៤ សហការជាមួយកម្លាំងចម្រុះឃាត់ខ្លួននៅពីរគោលដៅផ្សេងគ្នា  នៅថ្ងៃទី ០៤  ខែតុលា  ឆ្នាំ២០២១។ 

ក្នុងរបាយការណ៍របស់សមត្ថកិច្ច  បានឱ្យដឹងថា  គោលដៅទី១ ពលករចំនួន០៦នាក់  (ស្រី០២នាក់)  ដែលបម្រុងឆ្លងដែនចូលទៅប្រទេសថៃ នៅវេលាម៉ោង៣:៥០នាទីទាបភ្លឺ ពួកគាត់បានវង្វេងផ្លូវរួចក៏បានចូលសារភាពជាមួយកម្លាំងវរសេនាតូចថ្មើជើងលេខ៥១៣  ដែលស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយ អង្គភាពបានប្រគល់ឱ្យនគរបាលព្រំដែនគោកដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។ 

ចំពោះគោលដៅទី២ កម្លាំងវរសេនាតូចថ្មើជើងលេខ៥១៤ សហការជាមួយកម្លាំងចម្រុះ បានឃាត់ខ្លួនពលករចំនួន៦នាក់ (ស្រី ៣នាក់) បម្រុងឆ្លងដែនចូលទៅប្រទេសថៃនៅវេលាម៉ោង  ៣:៣៥នាទីទាបភ្លឺ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (នៅលើផ្លូវជាតិលេខ៥៨) ហើយអង្គភាពបានប្រគល់ទៅឱ្យក្រុមការងារចម្រុះច្រកអូរបីជាន់ដើម្បីបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។

បន្ទាប់ពីឃាត់ខ្លួន  ពួកគេត្រូវបានធ្វើការណែនាំដល់កុំបន្តចាញ់បោកមេខ្យល់ដែលតែងតែបញ្ចុះបញ្ចូលនាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុខសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសត្រូវបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានទាំងអស់គ្នា ដើម្បីគ្រួសារ និងសង្គមជាតិ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img