22 C
Phnom Penh
Monday, December 23, 2024

ផ្សារសួងកំពុងរៀបចំកន្លែងបណ្តោះអាសន្នឱ្យក្រុមអាជីវករលក់ដូរ

ត្បូងឃ្មុំ៖ ដោយមើលឃើញពីសកម្មភាពលក់ដូរ បន្លែ ត្រី សាច់ របស់អាជីវករនៅតែបន្តតាមទីតាំងមួយចំនួនក្នុងក្រុងសួង ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ អាជ្ញាធរក្រុងមួយនេះបានសម្រេចយកផ្លូវមួយចំនួនដែលមិនសូវមានសកម្មភាពចរាចរណ៍ រៀបចំឱ្យលក់ដូរមានរបៀបរៀបរយ និងរក្សាបាននូវគម្លាត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ នេះបើយោងតាមការលើកឡើងដោយ លោក ជា ណារុន អភិបាលក្រុងសួង នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។

លោក ជា ណារ៉ុន មានប្រសាសន៍ថា សម្រាប់អាជីវករលក់ដូរបន្លែ ត្រី សាច់ ពួកគាត់បានយកទីតាំងមួយចំនួនសម្រាប់ដាក់គ្រែ ឬក្រាលកម្រាលលក់ដូរ ដូចជានៅផ្លូវជាប់របងវត្តវិហ៊ាទន្ទឹម ទីតាំងបេនឡាន និងផ្លូវមួយចំនួនទៀត។ ដោយមើលឃើញពីសកម្មភាពទាំងនេះរដ្ឋបាលក្រុងបានជ្រើសរើសយកផ្លូវមួយចំនួនរៀបចំ គូសគំនូសរក្សាគម្លាត ឱ្យពួកគាត់ដាក់លក់បណ្តោះអាសន្ន ដូចជា ផ្លូវជាប់សាលាបឋមសិក្សារស្មីកុមារ ផ្លូវបេតុងខាងជើងផ្សារសួង និងបណ្តោយផ្លូវវិទ្យាល័យ ជាដើម។ ទន្ទឹមនឹងនេះ ក៏មានការចុះណែនាំឱ្យពួកគាត់ទៅលក់តាមទីតាំងដែលក្រុងបានរៀបចំសម្រាប់អ្នកដែលគ្មានទីតាំង ពិសេសអ្នកដែលកំពុងលក់នៅបេនឡាន ខណៈទីតាំងនេះសម្រាប់ឱ្យអ្នកមួយចំនួនទៀត ដែលមានទីតាំងតាមមុខផ្ទះអាចបន្តលក់បានជាធម្មតា តែយ៉ាងណាក៏ត្រូវអនុវត្តតាមវិធានការសុខាភិបាល ពោលគឺ អនុវត្តឱ្យបានដាច់ខាតនូវវិធានការ ៣កុំ និង៣ការពារ គ្រប់ៗគ្នា។

ទន្ទឹមនឹងការលើកឡើងដូចនេះលោកអភិបាលក្រុង ក៏បានអំពាវនាវដល់អាជីវករទាំងអស់ យោគយល់ចំពោះវិធានការនានាដែលប៉ះពាល់ដល់ដំណើរការលក់ដូរប្រចាំថ្ងៃ ព្រោះការធ្វើដូចនេះដើម្បីសុខសុវត្ថិភាពរបស់ពលរដ្ឋទាំងអស់គ្នា។

ពាក់ព័ន្ធនឹងការរៀបចំរបស់អាជ្ញាធរនេះ សម្រាប់អាជីវករមួយចំនួនដែលកំពុងលក់ដូរនៅទីតាំងបេនឡាន បានលើកឡើងថា បើអាជ្ញាធររៀបចំទីតាំងដែលមានបរិយ៉ាកាសល្អ ដើម្បីឱ្យមានសណ្តាប់ធ្នាប់ ពិសេសស្រប់តាមវិធានការនានាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពួកគាត់នឹងនុវត្តតាម ហើយនឹងប្តូរទៅលក់ទីតាំងដែលក្រុងបានរៀបចំឱ្យ ដោយមិនជំទាស់ទេ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img