30 C
Phnom Penh
Saturday, July 27, 2024

ផ្សារកណ្តាលមិនសូវមានអតិថិជនចូលទេ ក្រោយពីអាជ្ញាធរាជធានីអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ

ភ្នំពេញ៖ ផ្សារកណ្តលក្រោយពីមានការអនុញ្ញតពីអាជ្ញាធសាលារាជធានីភ្នំពេញ ឱ្យអាជីវករ បើកដំណើរការលក់ដូរឡើងវិញ លោកប្រធានផ្សារបានថ្លែងប្រាប់ឱ្យដឹង នាព្រឹកថ្ងៃទី១៧  ខែសីហា  ឆ្នាំ២០២១នេះថា ទោះបីជាអាជ្ញាធរបានអនុញ្ញាតឱ្យក្រុមអាជីវករអាចចូលលក់ដូរធម្មតា គឺបើកគ្រប់តូប ប៉ុន្តែអ្នកខ្លះ គាត់ក៏មិនទាន់បានចូលលក់ទេ និងម្យ៉ាងទៀត អតិថិជនក៏មិនសូវចូលទិញទំនិញក្នុងផ្សារដូចមុនៗដែរ ។ 

លោក ផូវ អ៊ិត ប្រធានផ្សារកណ្តាលបានបញ្ជាក់ថា ក្រុមប្រឹក្សាផ្សារនៅតែបន្តធ្វើការផ្សព្វផ្សាយវិធានការសុខាភិបាល និង៣កុំ៣ការពារជានិច្ច ដើម្បីកុំឱ្យអាជីវករ និងអ្នកចូលផ្សារទិញទំនិញភ្លេចខ្លួន ព្រមទាំងបានណែនាំឱ្យភ្ញៀវទិញទំនិញរហ័សរហួន កុំនៅក្នុងផ្សារយូរពេក ដែលអាចមានហានិភ័យដល់សុខភាព ប្រសិនមាននរណាម្នាក់ដែលកើតជំងឺកូវីដ-១៩ ក្នុងផ្សារដែលយើងមិនបានដឹង។ លោកប្រធានផ្សារលើកឡើងដែរថា រហូតមកដល់ពេលនេះ លោកសង្កេតឃើញថាមិនសូវមានអ្នកចូលផ្សារ គឺបាត់ភ្ញៀវប្រហែលពាក់ណ្តាល ព្រោះតែប្រជាពលរដ្ឋមានការខ្លាចរអា និងខ្លាចឆ្លងជំងឺកូវីដ-១៩ ទៅវិញទៅមក ។ 

ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវសូមឱ្យអាជីវករ មានការប្រុងប្រយ័ត្នខ្លួន ដោយធ្វើយ៉ាងណាត្រូវពាក់ម៉ាស់ លាងដៃជាមួយអាល់កុល គ្រប់ពេលមិនថា ក្នុងផ្សារ ឬក្រៅផ្សារនោះទេ ដើម្បីសុវត្ថិភាព សុខភាពល្អគ្រប់គ្នា គឺមានតែការចូលរួមពីប្រជាពលរដ្ឋទាំងអស់គ្នានេះហើយ ទើបអាចកាត់ផ្តាច់ខ្សែចម្លងកូវីដ-១៩បានលឿន និងត្រូវរៀនរស់ជាមួយកូវីដ-១៩ ក្នុងបរិបទថ្មី៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img