ផ្លូវល្បឿនលឿនដំណើរការស្ថាបនាលេីកំណាត់ផ្លូវប្រវែងជាង១៨៥គីឡូម៉ែត្រនេះជិតនឹងបញ្ចប់នៅអំឡុង២ខែ ខាងមុខនេះ បញ្ជរបង់ប្រាក់លើផ្លូវល្បឿនលឿន មានចំនួន៥កន្លែង ចាប់ផ្ដើមចេញពីភ្នំពេញត្រង់ផ្លូវក្រវ៉ាត់ក្រុងទី៣ មានបញ្ជរបង់ប្រាក់ទី១ បញ្ជរទី២ គឺនៅគីឡូម៉ែត្រ២៦ ត្រង់ខាងកើតទីរួមខេត្តកំពង់ស្ពឺ។ បញ្ជរទី៣ នៅត្រង់គីឡូម៉ែត្រ៧៦ តំបន់គីរីរម្យ និងត្រែងត្រយឹង។បញ្ជរទី៤ ត្រង់គីឡូម៉ែត្រ១១៤ តំបន់កំពង់សិលា ចុះទៅផ្លូវបំបែកស្រែអំបិល និងបញ្ជរចុងទី នៅគីឡូម៉ែត្រ១៨០ ទៅភ្ជាប់ផ្លូវជាតិលេខ៤ ត្រង់ខាងកើតច្រកចូលតំបន់ក្បាលឆាយ។
អ្នកដំណើរលើផ្លូវល្បឿនលឿន គឺត្រូវប្រើប្រាស់ការបង់ប្រាក់ផ្ទាល់ និងកាតអេឡិចត្រូនិក ដើម្បីស្គេនឆ្លងកាត់ និងបង់ប្រាក់ទៅតាមចម្ងាយផ្លូវបើកបរជាក់ស្ដែង កាតអេឡិចត្រូនិកនោះមានឈ្មោះETC ជាកាតបង់ប្រាក់រួចរាល់ និងមានកត់ត្រាអត្តសញ្ញាណរថយន្តរួចជាស្រេចជាមួយក្រុមហ៊ុន៕
ដោយ៖ Puthinews