29 C
Phnom Penh
Tuesday, October 22, 2024

ផ្លូវជាតិលេខ ៧១C កាត់ស្ពានស្ទឹងត្រង់ទៅតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំសាងសង់ជិតសម្រេច ១០០%

គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៤ គម្រោងសាងសង់ផ្លូវជាតិលេខ ៧១០ ដែលមានប្រវែងសរុប ១១៤,៦២ គីឡូម៉ែត្រ(ចាប់ពីផ្លូវជាតិលេខ ៧ ចំណុចគីឡូម៉ែត្រលេខ ១៥៤-៧០០ក្នុងខេត្តត្បូងឃ្មុំ ទៅដល់ផ្លូវជាតិលេខ ៧១៨ ចំណុចគីឡូម៉ែត្រលេខ ៣០+៤០០ ក្នុងខេត្តកំពង់ចាម) សម្រេចបានលទ្ធផលជារួមចំនួន ៩៧,៦២%។ ផ្លូវជាតិដ៏សំខាន់នេះ ផ្នែកខ្លះជាប្រភេទAC និងខ្លះទៀតជាប្រភេទ DBST ដែលចាប់ផ្តើមសាងសង់កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ដោយគ្រោងបញ្ចប់ក្នុងអំឡុងខែតុលា ឆ្នាំ២០២៤ ខាងមុខ ពោលគឺមានរយៈពេលសាងសង់ ៤២ ខែ។ ផ្លូវជាតិលេខ ៧១៨ អនុវត្ត ការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប (SCG) និងប្រឹក្សាបច្ចេកទេសដោយក្រុមហ៊ុន ក្វាងចូវ វ៉ាងអានដោយប្រើប្រាស់ហិរញ្ញប្បទានថវិកាពីសាធារណរដ្ឋប្រជាមានិតចិនចំនួនជាង ១២៩ លានដុល្លារអាមេរិក។ បច្ចុប្បន្ន “កំពុងបង្ហើយកិច្ចការដែលនៅសេសសល់ដូចជា ការគូសគំនូសចរាចរណ៍លើដងផ្លូវ ការងារ បំពាក់ផ្លាកសញ្ញាចរាចរណ៍ ការងារដាំបង្គោលគីឡូម៉ែត្រ និងការងារមួយចំនួនទៀត។ ផ្លូវជាតិលេខ ៧១៤ ដែលមានប្រវែង ១១៤ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៧១ ត្រង់ចំណុចផ្សារចំការលើ ស្រុកចំការលើ ខេត្តកំពង់ចាម ឆ្លងកាត់ ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ទៅកាន់ភូមិសាស្រ្តខេត្តត្បូងឃ្មុំ។ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំលើកឡើងនៅក្នុងសន្និសីទំជោគជ័យរបស់រដ្ឋបាលខេត្តត្បូងឃ្មុំកាលពីថ្ងៃ ២០ ខែ មេសា ឆ្នាំ ២០២៣ ថា ផ្លូវ ជាតិលេខ ៧១ សេ នៅពេលសាងសង់រួច នឹងជួយសម្រួលដល់ការធ្វើដំណើរ និងចំណេញពេលវេលាបានយ៉ាងច្រើន។ លោកថា តាមរយៈផ្លូវជាតិលេខ ៧១ សេ កាត់បន្ថយចម្ងាយធ្វើដំណើរពីស្ពានស្ទឹងត្រង់ក្រូចឆ្មារទៅតំបន់បុរីរដ្ឋបាលខេត្តមានចម្ងាយតែជាំង ៦៥ គីឡូម៉ែត្រប៉ុណ្ណោះ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img