ខេត្តកំពង់ឆ្នាំង៖ ផ្ទះឈើមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង នៅវេលាម៉ោង៨ និង៤៥នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅចំណុចលូត្រាច ស្ថិតនៅក្នុងភូមិដំណាក់ខ្លុង ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខណៈដែលម្ចាស់ផ្ទះមិននៅផ្ទះ។


លោក ខែម វិបុល អធិការនគរបាលស្រុកទឹកផុសបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះខាងលើមានឈ្មោះ អឿ រដ្ឋា អាយុ ៤១ឆ្នាំ ប្រពន្ធឈ្មោះឡោ ដាលីន អាយុ ៣៨ឆ្នាំ មានកូន៤នាក់ក្នុងបន្ទុក។


ប្រភពដដែលបានបន្តថា ផ្ទះដែលត្រូវអគ្គិភ័យឆេះមានទំហំ៤គុណនឹង៥ ម៉ែត្រ ប្រក់ស័ង្កសី ជញ្ជាំងក្រាលក្តារ និងមានតយ៉ាកចេញក្រៅ៧គុណនឹង២០ម៉ែត្រ។


ចំពោះការខូចខាតគឺឆេះផ្ទះខ្ទេចទាំងស្រុង ម៉ូទ័រចំនួន ១០គ្រឿង ស្រូវ ៥០០គីឡូក្រាម អង្ករ១បាវសម្ភារៈផ្សេងៗជាច្រើនទៀត។
ចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីពេលម្ចាស់ផ្ទះមិននៅផ្ទះទៅមើលម្ដាយឈឺ៕


ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News