26 C
Phnom Penh
Thursday, September 19, 2024

ផ្ទះជាច្រើនខ្នង នៅផ្សារត្រែងត្រយឹង ខេត្តកំពង់ស្ពឺ ត្រូវអគ្គីភ័យលេបត្របាក់

កំពង់ស្ពឺ៖ ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅតាមបណ្តោយផ្លូវចូលទៅរមណីយដ្ឋានគីរីរម្យ ជាប់ផ្សារត្រែងត្រយឹងក្នុងភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានអគ្គិសភ័យលេបត្របាក់កាលយប់រំលងអាធ្រាតថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ។

សមត្ថកិច្ច បានឱ្យដឹងថា ករណីគ្រោះអគ្គីភ័យនេះគឺផ្តើមឡើងពីការទុស្សេខ្សែភ្លើងឆេះចេញពីផ្ទះល្វែងមួយខ្នងដែលសង់ពីឈើប្រក់សង្ក័សីដែលម្ចាស់ឈ្មោះ កយ វ៉ាន់ធឿន ភេទប្រុស អាយុ ៥៣ឆ្នាំ ចាក់សោរទុកចោល។ ភ្លើងបានឆេះរាលចេញពីផ្ទះកើតហេតុឆ្លងយ៉ាងលឿនទៅផ្ទះផ្សេងទៀតដែលនៅជាប់គ្នានោះ ខណៈដែលសមត្ថកិច្ចចំរុះប្រឹងអន្តរាគមន៍បាញ់ទឹកពន្លត់។

សត្ថកិច្ចដដែលបានឱ្យដឹងទៀតថា ក្នុងប្រតិបត្តិការណ៍នេះ សម្ត្ថកិច្ចបានប្រើប្រាស់រថយន្តអន្តរាគមន៍ពន្លត់ចំនួន ១១គ្រឿង ដោយបានប្រើប្រាស់ទឹកអស់ចំនួន ៣៣គ្រឿង ក្នុងការបាញ់ពន្លត់ទើបឈានដល់ការគ្រប់គ្រងស្ថានការណ៍បាននិងរលត់ទៅវិញ។

ក្រោយគ្រប់គ្រងស្ថានការណ៍និងអគ្គិសភ័យបានរលត់ សមត្ថកិច្ចបានបញ្ជាក់ថា គ្មានអ្នករងរបួសក្នុងហេតុការណ៍នេះទេ ហើយមានផ្ទះចំនួន ១៤ខ្នង ត្រូវបានឆាបឆេះអស់ទាំងស្រុង តែនៅពុំទាន់បានសរុបពីទំហំនៃការខូចខាតទ្រព្យសម្បត្តិនោះទេ៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img