28 C
Phnom Penh
Monday, July 15, 2024

ប្រធានាធិបតីបេឡារុស ៖ ក្នុងតំបន់អឺរ៉ុប ខ្ញុំមិនមែនជាមេដឹកនាំផ្ដាច់ការទេ

ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បានច្រានចោលការពិពណ៌នាដែលចាត់ទុកថាលោកជា មេដឹកនាំផ្ដាច់ការចុងក្រោយគេបំផុតនៅក្នុងតំបន់អឺរ៉ុប ជាមួយការសង្កត់ធ្ងន់ថាលោកមិនមែនជាជនផ្ដាច់ការនោះទេ ប៉ុន្តែបើទោះជាលោកជាជនផ្ដាច់ការក៏ដោយ ក៏មិនមែនចុងក្រោយគេបំផុតនោះដែរ។

លោក លូកាសិនកូ មានអាយុ ៦៨ឆ្នាំ បានដឹកនាំប្រទេសបេឡារុសជាមួយនយោបាយកណ្ដាប់ដៃដែក ចាប់តាំងពីឆ្នាំ១៩៩៤មក ហើយមេដឹកនាំបេឡារុសរូបនេះក៏ធ្លាប់បានបង្ហាញអារម្មណ៍ពេញចិត្តនឹងកេរ្តិ៍ឈ្មោះល្បីល្បាញដែលត្រូវបានគេហៅថាជាមេដឹកនាំ ផ្ដាច់ការចុងក្រោយគេបំផុតនៅអឺរ៉ុបផងដែរ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅឯជំនួបមួយ ក្នុងវិមានឯករាជ្យរបស់បេឡារុស លោក លូកាសិនកូ បានគូសបញ្ជាក់ដូច្នេះថា ខ្ញុំមិនមែនជាជនផ្ដាច់ការ នោះទេ ហើយបើទោះខ្ញុំជាជនផ្ដាច់ការ ក៏មិនមែនចុងក្រោយគេបំផុតនោះដែរ»។

ចំនួនអ្នកទោសក្នុងប្រទេសបេឡារុសបានថយចុះពី ៥០,០០០នាក់ មកនៅត្រឹមតែ ២២,០០០នាក់ ចាប់តាំងពីលោក ឡើងកាន់អំណាចដឹកនាំប្រទេសអស់រយៈពេលជិត ២៩ឆ្នាំមកនេះ។ ប៉ុន្តែ ក្រុមបណ្ដាប្រទេសលោកខាងលិចបានចោទប្រកាន់ថារដ្ឋាភិបាលលោក លូកាសិនកូ បានបង្ក្រាបយ៉ាងចាស់ដៃលើគណបក្សប្រឆាំង និងអ្នកដែលហ៊ានរិះគន់ការកាន់អំណាចរបស់លោក៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img