30 C
Phnom Penh
Saturday, September 21, 2024

ប្រធានរដ្ឋសភាកម្ពុជា បង្ហាញសាមគ្គីភាព ការគោរពស្រឡាញ់ស្ថិតនៅជាប់ជានិច្ចជាមួយពលរដ្ឋរងគ្រោះដោយសារព្យុះ ទីហ្វុង Yagi

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការសោកស្តាយជាខ្លាំង ចំពោះសោកនាដកម្ម បង្កឡើងដោយព្យុះ ទីហ្វុង Yagi ដែលបានបង្កជាទឹកជំនន់ ការបាក់ដីធ្ងន់ធ្ងរ ធ្វើឱ្យបាត់បង់អាយុជីវិតប្រជាជន បំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ខូចខាតទ្រព្យសម្បត្តិ និងមានការផ្លាស់ទីលំនៅរបស់ប្រជាជនជាដើម។ សម្តេចរដ្ឋសភាធិបតី បានផ្ញើសារលិខិតជូនទៅកាន់ប្រធានរដ្ឋសភានៃបណ្តាប្រទេសដែលទទួលរងគ្រោះដោយខ្យល់ព្យុះទីហ្វុង Yagi នោះ ជាបន្តបន្ទាប់ មានដូចជា ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រធានរដ្ឋសភានៃសាធារណរដ្ឋមានិតចិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រថៃឡុងដ៍ និងប្រធានសភាតំណាងរាស្ត្រនៃសាធារណរដ្ឋហ្វីលីពីន ជាដើម ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃជនរងគ្រោះដែលបានបាត់បង់សមាជិកជាទីស្រឡាញ់ និងសម្តែងនូវសេចក្តីអាណិតអាសូរចំពោះជនរងគ្រោះដែលបានរងផលប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃ។តាមរយៈសារលិខិតប្លែកបដោយមនោសញ្ចេតដ៏ជ្រាលជ្រៅ បង្កប់នូវក្តីគោរពស្រឡាញ់ និងសាមគ្គីភាព សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ពីការនៅជិតស្និទ្ធជានិច្ចរបស់ប្រជាជនកម្ពុជា ជាមួយពលរដ្ឋទាំងអស់ ដែលបានកំពុងរងផលប៉ះពាល់ពីគ្រោះធម្មជាតិនេះ ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img