28 C
Phnom Penh
Thursday, February 6, 2025

ប្រទេសលោកខាងលិចកំពុងព្យាយាមបំផ្លិចបំផ្លាញកិច្ចប្រជុំកំពូលរុស្ស៉ី-អាហ្វ្រិក

វិមានក្រឹមឡាំង នៅថ្ងៃអង្គារនេះ បានចោទប្រកាន់លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ពីការព្យាយាមបំផ្លិចបំផ្លាញកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្រ្វិកនាចុងសប្តាហ៍នេះ ដោយដាក់សម្ពាធប្រទេសអាហ្វ្រិកទាំងនោះមិនឱ្យចូលរួម។

កិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តទៅនៅទីក្រុង St. Petersburg នាថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ នឹងមានការចូលរួមដោយប្រធានាធិបតីរុស្ស៉ី លោក Vladimir Putin។ កិច្ចប្រជុំនេះត្រូវបានគេរំពឹងថា​ នឹងមានការរៀបចំកិច្ចប្រជុំមួយទល់នឹងមួយ ជាមួយមេដឹកនាំអាហ្វ្រិកដែលផ្តោតលើអ្វីគ្រប់យ៉ាង រាប់ចាប់ពីវិស័យពាណិជ្ជកម្មរហូតដល់សន្តិសុខ កិច្ចព្រមព្រៀងអាវុធ និងការផ្គត់ផ្គង់ស្បៀងអាហារជាដើម។

ព្រឹត្តិការណ៍នេះត្រូវបានគេរំពឹងថា នឹងឃើញមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើន ហើយវាក៏ជាផ្នែកមួយ នៃការជំរុញរួមគ្នាសម្រាប់ឥទ្ធិពល និងអាជីវកម្មរបស់ទ្វីប ខណៈដែលទាហានស៊ីឈ្នួលមកពីក្រុម Wagner របស់រុស្ស៊ីនៅតែសកម្ម ទោះបីជាមានការបះបោរបរាជ័យកាលពីខែមុនក៏ដោយ។

គណៈប្រតិភូអាហ្វ្រិកចំនួន ៤៩រូប បានបញ្ជាក់ពីការចូលរួមរបស់ពួកគេ ដែលស្ទើរតែពាក់កណ្តាលនឹងតំណាងឱ្យប្រមុខរដ្ឋ ឬរដ្ឋាភិបាលរបស់ពួកគេ។ ប៉ុន្តែនៅថ្ងៃអង្គារនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកខាងលិចកំពុងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបា ន ដើម្បីបំផ្លាញព្រឹត្តិការណ៍ដ៏សំខាន់របស់រុស្ស៊ី-អាហ្វ្រិកមួយនេះ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img