27 C
Phnom Penh
Monday, July 15, 2024

ប៉ូឡូញ បញ្ជូនកងទ័ព ២,០០០នាក់ ទៅពង្រឹងតំបន់ព្រំដែនជាប់បេឡារុស ​

អនុរដ្ឋមន្ត្រីមហាផ្ទៃប៉ូឡូញ លោក ម៉ាជេក វ៉ាស៉ីក (Maciej Wasik) នៅថ្ងៃពុធសប្តាហ៍នេះបានឲ្យដឹងថា ប៉ូឡូញនឹងបញ្ជូនទាហានចំនួន ២,០០០នាក់ ទៅកាន់ព្រំដែនរបស់ខ្លួនជាប់ជាមួយប្រទេសបេឡារុស ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងរក្សាស្ថិរភាពនៅទីនោះ។ 

ប៉ូឡូញ កាន់តែមានការព្រួយបារម្ភអំពីតំបន់ព្រំដែន ចាប់តាំងពីទាហានស៊ីឈ្នួល Wagner រាប់រយនាក់បានមកដល់ប្រទេសបេឡារុសកាលពីខែកក្កដា ខណៈបេឡារុស ក៏បានចាប់ផ្តើមសមយុទ្ធយោធានៅក្បែរព្រំដែនក្នុងសប្តាហ៍នេះផងដែរ។លោក វ៉ាស៉ីក បានគូសបញ្ជាក់ថា «ការពង្រឹងព្រំដែននេះមិនអាចដាក់កម្លាំងត្រឹមតែ ១,០០០នាក់ នោះទេ ប៉ុន្តែត្រូវមានទាហាន ២,០០០នាក់។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយគណៈកម្មាធិការសន្តិសុខ និងមានការសម្រេចចិត្តផងដែរពីរដ្ឋមន្រ្តីការពារជាតិ លោក ម៉ារីអ៊ូស ប្លាហ្សាក់ (Mariusz Blaszczak)។ បើយើងមានឆ្មាំព្រំដែនការពារយ៉ាងតឹងរ៉ឹងនៅផ្នែកម្ខាងទៀតនៃព្រំដែន នោះនឹងមិនមានឡើយ ការឆ្លងកាត់ដោយ ខុសច្បាប់» ។

ការកើនឡើងនៃចំនួនជនចំណាកស្រុកឆ្លងកាត់ព្រំដែន មកពីតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក៏ជាកត្តាចម្បងដ៏គួរឲ្យព្រួយបារម្ភ មួយដែរសម្រាប់ប៉ូឡូញ។ រយៈពេល ២ឆ្នាំកមកនេះ ទីក្រុងវ៉ាសូវី បានចោទប្រកាន់បេឡារុសពីការជ្រើសរើសជនចំណាកស្រុកនៅក្នុងប្រទេសក្រីក្រ ហើយបញ្ជូនពួកគេឆ្លង កាត់ព្រំដែនដោយខុសច្បាប់ ដើម្បីបង្កអស្ថិរភាពក្នុងប្រទេសប៉ូឡូញ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img