តាកែវ៖ លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ប៉ុស្តិ៍ ឡើងលើភ្នំស្វែងរុករក និងកាប់ដុតបំផ្លាញដំណាំកញ្ឆា ដែលជនខិលខូចលួចដាំខុសច្បាប់បានចំនួន ទីតាំង អាងស្តុបទឹកចំនួន ៤អាង ស្ថិតក្នុងភូមិសាស្ត្រ ឃុំតាអូរ ស្រុកគិរីវង់ ដែលមានផ្ទៃដីដាំដុះប្រមាណ ៣១៨៩ម៉ែត្រការ៉េ។
ការបំផ្លាញដំណាំកញ្ឆាដ៏ច្រើននេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បន្តការចុះជាប្រចាំក្នុងការ បង្ការទប់ស្កាត់ បង្ក្រាបបទល្មើសដំណាំកញ្ឆាខុសច្បាប់ឱ្យដូចភ្លៀងរលឹម និងជាពិសេសអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងជាអ្នកដាំដំណាំកញ្ឆាខាងលើ ដើម្បីយកទៅផ្តន្ទាទោសតាមផ្លូវច្បាប់៕
អត្ថបទ និងរូបភាពដោយ៖ Puthi News