កំពង់ធំ៖ បុរសម្នាក់ត្រូវបានកែឆ្នៃគ្រាប់នៅផ្ទះរបស់ខ្លួន បណ្ដាលឲ្យផ្ទុះត្រូវដាច់ដៃ ដាច់ជើងរងរបួសធ្ងន់ ខណៈនេះកំពុងបញ្ជូនទៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យ ឥឡូវនេះគាត់បានបាត់បង់ជីវិតនៅនៅពាក់កណ្ដាលផ្លូវ។


ករណីផ្ទុះគ្រាប់បែកនេះបានកើតឡើងនៅវេលាម៉ោង ០៧:២០នាទីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ បុរសដែលបាត់បង់ជីវិតឈ្មោះ នឿន វិត អាយុ៤២ឆ្នាំ ប្រពន្ធឈ្មោះ ទឺ មុំ អាយុ៣៩ឆ្នាំ មានកូន០៥នាក់ ស្រី០១នាក់រស់នៅ ភូមិ គេន្ទាក ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចនគរបាលឃុំសាគ្រាម បានបញ្ជាក់ថា នៅកន្លែងកើតហេតុ បុរសជនរងគ្រោះមានឈ្មោះ នឿន វិត អាយុ៤២ឆ្នាំ រស់នៅភូមិឃុំខាងលើ។ យោងតាមសំដីអ្នកជិតខាងបានរៀបរាប់ប្រាប់ថា បុរសខាងលើរើសគ្រាប់ទាំងព្រឹក រួចហើយយកមកវ៉ៃបណ្ដាលឲ្យផ្ទុះ បង្កគ្រោះថ្នាក់តែម្តង។


គួរបញ្ជាក់ផងដែរថាសពបុរស ខាងលើត្រូវបានយកត្រឡប់យកមកផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។








ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News