23 C
Phnom Penh
Sunday, December 22, 2024

បិទផ្សារកំពង់ក្តីរយៈ២សប្តាហ៍បន្ទាប់ពីរកឃើញអាជីវកនៅក្នុងផ្សារនេះវិជ្ជមានកូវីដជាបន្តបន្ទាប់

ស្តាប់អត្ថបទជាសម្លេង

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាបសម្រេច បិទផ្សារកំពង់ក្តីជាលើកទី២ ស្ថិតនៅភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដែលជាទីតាំងមាន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្នរយៈពេល០២សប្ដាហ៍ គិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណង ធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតមានការចេញសេចក្ដីសម្រេចជាថ្មី។

លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះថា ការបិទផ្សារកំពង់ក្តីនេះ បន្ទាប់ពីរកឃើញអាជីវកលក់ត្រី លក់បបរ លក់គុយទាវ លក់បន្លែ និងអាជីវផ្សេងៗចំនួន១៥នាក់ ដូច្នេះបានជាអាជ្ញាធរសម្រេចបិទផ្សារជាបណ្តោះអាសន្នសិន។

លោកបានបន្តថា តាមការសិក្សានៅមូលដ្ឋានរបស់លោកឃើញថា ការឆ្លងមេរោគកូវីដ-១៩ ភាគច្រើន គឺកើតចេញពីទីផ្សារ មិនថាផ្សារតូច ឬផ្សារធំនោះទេ។

លោកអភិបាលស្រុកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀត ជាពិសេសនៅពេលទៅផ្សារតត្រូវពាក់ម៉ាសរក្សាគម្លាត លាងដៃជាមួយអាកុល ឬចែល ឱ្យបានត្រឹមត្រូវ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img