26 C
Phnom Penh
Friday, October 25, 2024

បន្ទាប់ពីបាញ់សម្លាប់ ប្រពន្ធ ម្តាយក្មេក និងប្អូនថ្លៃ បុរសជាខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួននៅមុខផ្នូរដូនតា

ខេត្តកំពង់ធំ ៖ បន្ទាប់ពីបាញ់សម្លាប់ ប្រពន្ធ ម្តាយក្មេក និងប្អូនថ្លៃ បុរសជាខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួននៅមុខផ្នូរដូនតា។ នេះបើយោងតាមការបញ្ជាក់ឲ្យសមត្ថកិច្ចនគរបាលខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ប្រភពឲ្យដឹងថា ជនសង្ស័យជាឃាតក មុនបាញ់សម្លាប់ខ្លួនឯង បានសរសេររៀបរាប់រឿងនៅក្នុងចិត្តជាច្រើនបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់មកក៏បាញ់សម្លាប់ខ្លួននៅកន្លែងផ្នូររជីដូនជីតាសាច់ញាតិរបស់ខ្លួន នៅម៉ោងប្រមាណជាង៨ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។
ព្រោះតែសម្ពាធផ្លូវចិត្ត ធ្ងន់ធ្ងរពេក បុរសម្នាក់បានបាញ់សម្លាប់ខ្លួនបន្ទាប់ពីបាន ប្រព្រឹត្តអំពើឃាតកម្ម នៅយប់ថ្ងៃទី២៧ ខែមីនា ២០២៣ វេលាម៉ោង ២០និង២០ នាទី នៅផ្ទះជនរងគ្រោះ ភូមិដំរីងាប់ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោគ ខេត្តកំពង់ធំ។

ជនសង្ស័យឈ្មោះ ទឺម សុវណ្ណធារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ស្រុកកំណើត នៅខេត្តសៀមរាប បច្ចុប្បន្នរស់នៅភ្នំពេញ ផ្លូវ២០០៤ បុរីសឡា មុខរបរជាងចាក់សាក់ និងស្រោបបន្តោងព្រះ បានធ្វើសកម្មភាព យកអាវុធបាញ់ក្រុមគ្រួសារ ជនរងគ្រោះ ដែលកំពុងអង្គុយលេងជុំគ្នា នៅក្រោមផ្ទះ។
ជនរងគ្រោះ ១-ឈ្មោះ សួស ផាត ភេទស្រី អាយុ៥៦ឆ្នាំ ២-ឈ្មោះ ហៀង សុធីន ភេទប្រុស អាយុ ១០ឆ្នាំ និង៣-ឈ្មោះ ហៀង រតនា ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជា ប្រពន្ធជនសង្ស័យ៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img