30 C
Phnom Penh
Saturday, July 27, 2024

បញ្ជូនមកកម្ពុជាវិញហើយ វត្ថុបុរាណខ្មែរចំនួន០៥ ក្នុងចំណោមជាង១០០

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ វត្ថុបុរាណខ្មែរជាង១០០រូប ដែលសាងពីថ្ម និងសំរឹទ្ធ នឹងត្រូវបញ្ចូនត្រឡប់មកកាន់មាតុភូមិកម្ពុជាវិញជាបន្តបន្ទាប់ ក្រោយពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារ លោក ឌូឆ្លាស ឡាចហ្វក (Douglas Latchford) ស្តីពីការបញ្ចូនត្រឡប់មកវិញ នៃសម្បត្តិវប្បធម៌ខ្មែរ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ក្នុងដំណាក់កាលដំបូងនេះ វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន៥រូប ក្នុងនោះមានបដិមាថ្ម ព្រះសិវស្កន្ទ (ព្រះឥសូរ និងព្រះស្កន្ទ) មកពីប្រាសាទកោះកេរ បដិមាថ្មព្រះអឌ្ឍនារីស្វរៈ (ព្រះឥសូរ និងនាងឧមា) និងកន្សៃទូកសំរឹទ្ធ ត្រូវបានបញ្ចូនពីប្រទេសអង់គ្លេសមកដល់មាតុភូមិកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។

រូបចម្លាក់ទាំង៥រូបនេះ នឹងយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឱ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្លៃ សម្អាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់ ទទួលជាផ្លូវការ នៅពេលវេលាណាមួយសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img