ស្តាប់អត្ថបទជាសម្លេង
ភ្នំពេញ៖ មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ទំនិញដែលបានដាក់លក់តាមបណ្តាផ្ទះ ម៉ាត នៅទីតាំងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តស្ទឹងត្រែង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១។
សម្រាប់មន្ត្រីជំនាញនៅរាជធានីភ្នំពេញ បានចុះឃាត់ទុក និងដកហូតអាល់កុលប្រភេទមេតាណុល ចំនួន ១០ប៊ីដុង ស្មើនឹង ៣០០លីត្រ ក្រោយពីរកឃើញ។ ចំណែកនៅខេត្តស្ទឹងត្រែង ក៏បានរកឃើញអាល់កុលក្លែងក្លាយចំនួន ៣៩០លីត្រ ផងដែរ។
អាល់កុលក្លែងក្លាយទាំងនោះ ត្រូវបានមន្ត្រីជំនាញរក្សាទុកនៅទីតាំងលក់ជាបណ្តោះអាសន្ន ដោយបិទសៀលហ៊ុមព័ន្ធ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី៕
អត្ថបទ និងរូបភាពដោយ៖ Puthi News