28 C
Phnom Penh
Monday, November 11, 2024

នាយករដ្ឋមន្ត្រីជប៉ុនប្រកាសចុះចេញពីតំណែងនៅខែកញ្ញា

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គឺហ្ស៊ីដានឹងចុះចេញពីតំណែងជាមេដឹកនាំគណបក្សកាន់អំណាចនៅក្នុងខែកញ្ញា បន្ទាប់ពីរឿងអាស្រូវនយោបាយជាបន្តបន្ទាប់ដែលជំរុញឱ្យមានការអំពាវនាវឱ្យលោកលាលែងពីតំណែង។ ការសម្រេចចិត្តនេះមានន័យថាលោកនឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីផងដែរ។ លោក គីហ្ស៊ីដា បាន និយាយថា វាចាំបាច់ក្នុងការបង្ហាញគណបក្សប្រជាធិបតេយ្យសេរី (LDP) ជា គណបក្សដែលបានផ្លាស់ប្តូរ។លោកបានថ្លែងថា៖«ការបោះឆ្នោតដែលមានតម្លាភាព និងបើកចំហ និងការជជែកដេញដោលដោយសេរី និងខ្លាំងក្លាគឺសំខាន់ជាងពេលណាៗទាំងអស់។ ជំហានដំបូងដែលជាក់ស្តែងបំផុត ដើម្បី បង្ហាញថា បក្សប្រជាធិបតេយ្យសេរីនឹងផ្លាស់ប្តូរ គឺជាការដើរចេញរបស់ខ្ញុំ»។ការសម្រេចចិត្តលាលែងពីតំណែងរបស់លោក គីហ្សីដា មានន័យថាប្រទេសសេដ្ឋកិច្ចធំទីបួនរបស់ពិភពលោកមួយនេះនឹងត្រូវជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីខណៈប្រទេសកំពុងប្រឈមនឹងការកើនឡើងនៃថ្លៃរស់នៅខ្ពស់ ។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img