30 C
Phnom Penh
Saturday, July 27, 2024

នាពេលខាងមុខ សម្តេចតេជោ ហ៊ុន សែន មានគំរោងអញ្ជើញបំពេញទស្សនកិច្ចនៅ ប្រទេសស៊ែប៊ី

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខា ធិការប្រចាំការក្រសួងការបរទេសនិងសហ ប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានជួបសំដែងការគួរសមនិងពិភាក្សាការងារទ្វេភាគីជាមួយលោក នីកូឡា សេឡាកូវិច (Nicola Selakovic) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋស៊ែប៊ី នៅទីស្តីការក្រសួងការបរទេសនៃប្រទេសស៊ែប៊ី។


ការលើកឡើងដូចនេះ ធ្វើឡើងនៅក្នុងឱកាសដែលលោក អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃការបង្កើតចលនាមិនចូល បក្សសម្ព័ន្ធ ដែលរៀបចំឡើងនៅថ្ងៃទី ១១-១២ ខែតុលា ឆ្នាំ២០២១នេះ នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋ ស៊ែប៊ី។


លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អ៊ុច បូររិទ្ធ និងលោក នីកូឡា សេឡាកូវិច(Nicola Sela kovic) រដ្ឋមន្រ្តីការបរ ទេសនៃសាធារណរដ្ឋស៊ែប៊ី បានធ្វើការពិភាក្សាផ្លាស់ប្តូរមតិគ្នាដោយផ្តោតសំខាន់លើចំណងមិត្តភាពដ៏យូរលង់និងកិច្ចសហ ប្រតិបត្តិការដ៏ល្អប្រសើប្រកបដោយផ្លែផ្ការរវាងប្រទេសទាំងពីរពូនជ្រុំដោយអតីតអ្នកដឹកនាំដ៏ឆ្នើម នៃប្រទេសទាំងពីរតាំងពីឆ្នាំ ១៩៥៧ និងគូសបញ្ជាក់ពីកាប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរក្នុងវិស័យនយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងវិនិយោគ។ល។


ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ នៅ ក្នុង ស្មារតីនេះ លោករដ្ឋមន្ត្រីការបរទេសស៊ែប៊ី បានបញ្ជាក់ថា៖ រដ្ឋាភិបាលស៊ែប៊ី បានត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្តៅដំណើទស្សនៈកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសស៊ែប៊ី ដែលបានគ្រោងទុករួចមកហើយ ដើម្បីធ្វើឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ស៊ែប៊ី-កម្ពុជា កាន់តែទូលំទូលាយស៊ីជំរៅថែមទៀត។ ទន្ទឹមនេះ លោក នីកូឡា សេឡាកូវិច បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលស៊ែប៊ីកំពុងពិចារណាបើក
ស្ថានបេសកកម្មរបស់ខ្លួននៅ តំបន់អាស៊ីអគ្នេយ៍ ជាពិសេសនៅកម្ពុជា ហើយនៅក្នុងបំណាច់ឆ្នាំនេះរដ្ឋាភិបាលស៊ែប៊ី និងបញ្ជូនគណៈប្រតិភូរបស់ខ្លួនទៅទស្សនៈកិច្ច នៅបណ្តាប្រទេសក្នុងតំបន់ និងកម្ពុជា ដើម្បីសិក្សាអំពីបញ្ហានេះ។
ពាក់ព័ន្ធនិងកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការចំពោះអ្នកកាន់លិខិតឆ្លងដែនការទូតនិងផ្លូវការរវាងប្រទេសទាំងពីរ ភាគីស៊ែប៊ីបានអះអាងថា សភាស៊ែប៊ីនឹងផ្តល់សន្យាប័នក្នុងពេលឆាប់ៗខាងមុខ នេះ។ លើសពីនេះទៅទៀត ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការវិស័យការទូតសេដ្ឋកិច្ច រវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនថែមទៀត និងឯកភាពបន្តគាំទ្រគ្នាទៅវិញទៅមកលើ ឆាកអន្តរជាតិ៕


អត្ថបទ និងរូបភាពដោយ៖Puthi News

អានបន្ត

spot_img