31 C
Phnom Penh
Saturday, July 27, 2024

ទំនើងមែន ! ក្រុមក្មេងប្រើអំពើហិង្សា ចំនួន១០នាក់ ត្រូវកម្លាំងនគរបាល ខេត្តបាត់ដំបងបង្ក្រាបបាន បញ្ជូនទៅតុលាការខេត្ត អនុវត្តតាមនីតិវីធីច្បាប់

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ អនុវត្តតាមបទបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  និងមានការសម្របសម្រួលលើនីតិវិធីពី លោក កែវ  សុជាតិ ព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង  នៅថ្ងៃទី០៦  ខែ កញ្ញា  ឆ្នាំ២០២១  លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប សហការជាមួយកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលដឹកនាំដោយលោក វរសេនីយ៍ឯក កោ ស៊ុនកាំង នាយការិយាល័យ  និងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការចុះប្រតិបត្តិការបង្ក្រាបករណីហិង្សា ដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារមរណៈភាពនៃជនរងគ្រោះ០១ករណី នៅចំណុច ភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានធ្វើការនាំខ្លួនជនសង្ស័យ០២ក្រុម មានចំនួន១០នាក់  មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ១-ឈ្មោះ ថាវ  វុត្ថា ភេទប្រុស អាយុ២០ឆ្នាំ  មានទីលំនៅ ភូមិព្រែកតាតន់ សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

២-ឈ្មោះ សែម វិរ: ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅ ភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

៣-ឈ្មោះ មាស គ្រឹស្នា ហៅ បារាំង ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

៤-ឈ្មោះ វី ចិន្តា ហៅខ្មៅ ភេទប្រុស អាយុ១៥ ឆ្នាំ មានទីលំនៅ ភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ 

៥-ឈ្មោះ ដៀប សុខឡេង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

៦-ឈ្មោះ លី ថុនា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ 

៧-ឈ្មោះ សុក ប៊ុន ទិត្យ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

៨-ឈ្មោះ វ៉ាន់ ហុកហេង ហៅស្រួច ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក  សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

៩-ឈ្មោះ ឆិល ឡង់ឌី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

១០-ឈ្មោះ សឺន សិទ្ធិ ស័ក ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល  បានឱ្យដឹងថាកាលពីថ្ងៃអាទិត្យទី០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២២:៤០  នាទី  នៅចំណុចក្រុមទី២២ ភូមិអញ្ចាញ សង្កាត់អូរចារ  ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យទាំង០២ក្រុម  ខាងលើបានធ្វើសកម្មភាពប្រើប្រាស់កាំបិត ដំបង និងដុំថ្ម  កាប់ វាយ  និងគប់ទៅលើជនរងគ្រោះ ឈ្មោះ អ៊ាង វិសាល ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិ ទួលតាឯក  សង្កាត់ទួលតាឯក  ក្រុងបាត់ដំបង  បណ្តាលឱ្យស្លាប់ នៅពេលដែលបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។  

លោកបានបញ្ជាក់ថា វត្ថុតាងដកហូតបានរួមមាន ដំបងដែកមានរាងបួនជ្រុង ប្រវែង៧០សង់ទីម៉ែត្រ ០១ដើម កាំបិតដែកមានដងឈើប្រវែង៩០សង់ទីម៉ែត្រ០១ដើម ម៉ូតូម៉ាកហុងដា វេវពណ៌ស គ្មានស្លាកលេខចំនួន០១គ្រឿង។

បច្ចុប្បន្ន កម្លាំងនគរបាលការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង  កំពុង តែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img