26 C
Phnom Penh
Friday, December 27, 2024

ទូតចិនប្រចាំកម្ពុជាជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ចិនចាត់ទុកកម្ពុជាជាប្រទេសអាទិភាពក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៤នេះ បានអនុញ្ញាតលោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ។ ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយ ដែលបានជួបឯកអគ្គរដ្ឋទូត ប៉ុន្តែក៏មានអារម្មណ៍សោកស្តាយ ដោយចប់បេសកកម្ម និងត្រូវចាកចេញពីកម្ពុជា។ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងកម្ពុជា-ចិន ក្នុងពេលលោកកាន់តំណែង ជាឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជាជិតទីឆ្នាំ ដែលជាអំឡុងពេលរវល់ខ្លាំង និងបានធ្វើកិច្ចការរួមគ្នាជាច្រើន ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ ជា ឱកាសឱ្យចូលរួមលើកកម្ពស់ទំនាក់ទំនងចិន-កម្ពុជាលោកបានថ្លែងអំណរគុណសម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាជំហរយុត្តិធម៌ ស្តីពីសមុទ្រចិនខាងត្បូងបញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីងជាំង សំដៅការពារផលប្រយោជន៍ ចិន-កម្ពុជា និងផលប្រយោជន៍ អាស៊ាន-ចិន។
ពិសេស នៅក្នុងដំណាក់កាលនៃជំងឺកូវីដ ដែលសម្តេចបានធ្វើការយ៉ាងស្អិតរមួតជាមួយលោក ក្នុងការខិតខំទប់ស្កាត់ការរីករាលដាលជំងឺឆ្លងនេះ ។ លោកបានសង្កត់បញ្ជាក់ថា ចិន និងកម្ពុជា គឺជាមិត្តប្រពៃណី និងមិត្តដែកថែប។លោកមានកិត្តិយសបំផុត ក្នុងជីវិតរបស់លោក ដែលបានធ្វើជា ឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា និងត្រូវបានផ្តល់និងចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តជាច្រើននៅកម្ពុជា។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img
spot_img