ប៉េកាំង៖ ប្រទេសចិនបានចេញការប្រកាសអាសន្នអំពីកំដៅកម្រិតខ្ពស់បំផុតរបស់ខ្លួនសម្រាប់ផ្នែកភាគខាងជើងនៃប្រទេសក្នុងថ្ងៃសុក្រ នេះខណះសីតុណ្ហភាពប្រហែល ៤០ អង្សាសេ (១០៤ ហ្វារិនហៃ) ។នេះបើយោងតាមការចថុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ARAB NEWS នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋបាលឧតុនិយមចិននិយាយថា សីតុណ្ហភាពខ្ពស់នឹងបន្តនៅទូទាំងភាគខាងជើងនៃប្រទេសក្នុងរយៈពេលពី ៨ទៅ១០ថ្ងៃបន្ទាប់ទៀត។ ការត្រួតពិនិត្យ និងការព្រមានអំពីអាកាសធាតុក្តៅខ្លាំងនេះ នឹងបន្តនៅទីក្រុងប៉េកាំង ធានជីន ហឺប៉ី សានទុង ហឺណាន និងម៉ុងហ្គោលីខាងក្នុង។


វាជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៤ដែលការជូនដំណឹងពណ៌ក្រហមត្រូវបានប្រើប្រាស់នៅក្នុងទីក្រុងប៉េកាំង នេះបើយោងតាមសេវាអាកាសធាតុរបស់រដ្ឋាភិបាលតំបន់ជិតខាងជាច្រើនបានប្រកាសអាសន្នពណ៌ក្រហមរួចហើយនៅថ្ងៃព្រហស្បតិ៍។
នៅតាមដងផ្លូវនៃទីក្រុងប៉េកាំង អ្នកថ្មើរជើងត្រូវបានគេឃើញពាក់ម៉ាស់ មួក និងវ៉ែនតាដើម្បីការពារខ្លួនពីព្រះអាទិត្យ។
យោងតាមសេវាឧតុនិយមរបស់ប្រទេសចិនបានឱ្យដឹងថា នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រនៃខេត្ត Shandong ដែលជាប់នឹងសមុទ្រលឿង សីតុណ្ហភាពបានឡើងដល់ 43C កាលពីថ្ងៃព្រហស្បតិ៍។


ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News