30 C
Phnom Penh
Saturday, July 27, 2024

​​​​​ទាហានកាំភ្លើងធំ ឈ្មោះ ប៊ុត ចន្ថា ជាមេឈ្មួញដឹកដី ដ៏មានឥទ្ធិពល កំពុងធ្វើឱ្យពលរដ្ឋក្តៅក្រហាយដោយសារជីករណ្ដៅដីគ្មានច្បាប់

កំពង់ស្ពឺ៖ មេឈ្មួញរកស៊ីកាយអាច ដីកំពុងប្រើអំណាចជាទាហានរបស់ខ្លួននៅកងកាំភ្លើងដែលគេដឹងថា មានលុយកាក់ដ៏មហាសាលរកស៊ីបំពានច្បាប់រាល់មិនដែលបង់សួយសារជូនរដ្ឋនោះឡើយ។ សូម្បីតែអាជ្ញាធរភូមិ ឃុំ ស្រុក ជាពិសេស គឺជំនាញរ៉ែតែម្ដងមិនហ៊ានទៅជិតឡើយ ព្រោះគេខ្លាចអំណាចមេឈ្មួញរូបនេះ ដែលជាទាហាននៅកងកាំភ្លើងធំឈ្មោះ ប៊ុត ចន្ថាហៅម៉ៅ ឬឧកញ៉ាវត្ត ដ៏មានឥទ្ធិពលផ្នែកខាងរកស៊ីកាយអាចម៍ដី ដោយពុំចាំបាច់មានច្បាប់នោះទេ ដោយរូបគេគ្រាន់តែប្រើអំណាចទាហានរបស់ខ្លួនតែប៉ុណ្ណោះ គឺអាចកាយអាចដីដឹកយកទៅលក់បានហើយ។ ជាក់ស្ដែងរណ្តៅកាយអាចម៍ដីដ៏សែនធំហើយជ្រៅមួយស្ថិតនៅភូមិ ក្រងស្ពឺ ឃុំរលាំងចក ជាប់នឹងភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមការបង្ហើប គឺឈ្មួញរកស៊ីកាយអាចម៍ដីរូបនេះកំពុងធ្វើអាជីវកម្ម ដោយពុំមានការអនុញ្ញាត ឬលិខិតបញ្ជាក់ពីមន្ទីររ៉ែថាមពលនិងខេត្តឡើយ គឺឈ្មួញឈ្មោះ ប៊ុត ចន្ថា នេះគេតែងតែប្រើអំណាចខ្សែបណ្ដាញ និងលុយកាក់តែប៉ុណ្ណោះជាកាក់ស្រាច់អាចដំណើរការទៅយ៉ាងរលូនហើយស្ងាត់ដូចចោលលួចសេះតែម្ដង។

ប្រភពព័ត៌មានបានលើកឡើងបន្តថាមេឈ្មួញឈ្មោះ ប៊ុត ចន្ថា ហៅម៉ៅនេះ គេមានជំនាញរកស៊ីកាយអាចដីបំពានច្បាប់បែបនេះច្រើនឆ្នាំមកហើយ ជាពិសេសគេប្រើខ្សែបណ្ដាញថ្នាក់ក្រោម ដោយប្រើលុយគ្របពីលើមិនរាយការណ៍ឲ្យថ្នាក់លើ និងជំនាញបានដឹងហើយតែងតែបំពានទៅលើប្រជាពលរដ្ឋតូចតាចទៀតផង។ ជាក់ស្ដែងដូចជាការធ្លាក់រាយអាចម៍ដីលើផ្លូវប្រជាពលរដ្ឋស្នើឱ្យមានការដោះស្រាយក៏គេធ្វើមិនដឹងមិនឮ ហើយតែងតែប្រើអំណាចទាហាននៅកងកាំភ្លើងធំរបស់ខ្លួនគម្រាមប្រជាពលរដ្ឋគ្រប់ពេលវេលា។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិត្រពាំងខ្យង និងភូមិនានានៅជិតនោះបានលើកឡើងថាសព្វថ្ងៃនេះពួកគាត់មានការបារម្ភយ៉ាងខ្លាំចំពោះចំពោះសត្វពាហនៈ ជាពិសេសគឺកូនៗរបស់ពួកគាត់តែម្ដង បើជ្រុលជាធ្លាក់ទៅក្នុងរណ្ដៅដីរបស់ប៊ុត ចន្ថា ហៅម៉ៅ ឬឧកញ៉ាវត្តនេះហើយ គឺស្លាប់គ្មានសល់នោះទេ។ បើនិយាយពីឡានរបស់ឈ្មោះនេះវិញ គឺប្រើសុទ្ធតែឡានកង់៦ និងយីឌុបទៀតផងដែលជា ហេតុធ្វើឱ្យផ្លូវជាតិ និងស្ពានឆាប់ខូចផងដែរ។ ចំពោះការដឹកដីវិញគឺហៀរធ្លាក់រាយប៉ាយពេញដីដែលបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាខ្លាំង។ 

បើតាមការសង្កេតគេមិនដែលឃើញជំនាញពាក់ព័ន្ធណាមកធ្វើការត្រួតពិនិត្យឡើយ។ ប្រជាពលរដ្ឋរស់នៅតំបន់ខាងលើសូមសំណូមពរដល់មន្ត្រីជំនាញរ៉ែ ឬមិនថាមន្ទីរក្រសួង ឬមន្ត្រីសាលាខេត្តនោះ បើបានដឹងហើយសូមមេត្តាចាត់វិធានការឲ្យបានក្តៅ កុំឲ្យជននេះអាងអំណាចជាទាហាននៅអង្គភាពកាំភ្លើងធំយកតួនាទីឧកញ៉ាវត្ត ប៊ុត ចន្ថា ហៅម៉ៅនេះផងជៀសវាងមានការរិះគន់ថាមន្ត្រីបង្ក្រាបបានតែអ្នករកស៊ីតូចតាច ដល់អ្នកមានតួនាទីជាទាហានមិនហ៊ានបង្ក្រាបដោយខ្លាចអំណាចទឹកលុយ និងអំណាចឧកញ៉ាវត្តរូបនេះ។

សូមបញ្ជាក់ថា មួយរយៈនេះដោយខ្លាចសមត្ថកិច្ច និងជំនាញចូលចាប់គឺពេលថ្ងៃគេផ្អាកសកម្មភាពទាំងអស់ គេធ្វើសកម្មភាពតែពេលយប់តែប៉ុណ្ណោះ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img